Isaiah 55:1-7

អេសាយ 55:1-7 - ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
អស់​អ្នក​ដែល​ស្រេក​ទឹក​អើយ
ចូរ​នាំ​គ្នា​មក​រក​ទឹក​ឯ‌ណេះ!
ទោះ​បី​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ក៏​ដោយ
ចូរ​មក ហើយ​ពិសា​ទៅ។
ចូរ​មក​យក​អាហារ​បរិភោគ
ចូរ​នាំ​គ្នា​មក​យក​ស្រា​ទំពាំង‌បាយជូរ
និង​ទឹក​ដោះ​គោ​ដោយ​មិន​បាច់​ចំណាយ​ប្រាក់
ឬ​បង់​ថ្លៃ​អ្វី​ឡើយ!
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ
អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត
ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង
រក​អាហារ​ដែល​មិន​អាច​ចម្អែត​ក្រពះ​ដូច្នេះ?
ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន
បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់
ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើង
ចូរ​ត្រង‌ត្រាប់​ស្ដាប់
នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។
យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល
នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា
ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើង
ចំពោះ​ដាវីឌ។
យើង​បាន​តែង‌តាំង​ដាវីឌ
ឲ្យ​ធ្វើ​ជា​សាក្សី​របស់​យើង
នៅ​មុខ​កុល‌សម្ព័ន្ធ​ទាំង​អស់
ព្រម​ទាំង​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍
ដឹក​នាំ​ប្រជា‌ជាតិ​ទាំង‌ឡាយ។
អ៊ីស្រា‌អែល​អើយ អ្នក​នឹង​ហៅ​ប្រជា‌ជាតិ​មួយ
ដែល​អ្នក​មិន​ស្គាល់​ពី​មុន​ឲ្យ​មក
ហើយ​ប្រជា‌ជាតិ​ដែល​មិន​ស្គាល់​អ្នក
នឹង​រត់​មក​រក​អ្នក
ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក
និង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល
ប្រទាន​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​រុងរឿង។
ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់
ក្នុង​ពេល​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ
ឲ្យ​អ្នក​រាល់​គ្នា​រក​ព្រះអង្គ​ឃើញ
ចូរ​អង្វរ​រក​ព្រះអង្គ
ក្នុង​ពេល​ដែល​ទ្រង់​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។
មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន
មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ
អ្នក​នោះ​ត្រូវ​បែរ​មក​រក​ព្រះ‌អម្ចាស់​វិញ
ព្រះអង្គ​មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំ‌ខាន
ឲ្យ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញ
ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ទូលំ​ទូលាយ
អត់‌ទោស​ឲ្យ​គេ។

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: អស់​អ្នក​ដែល​ស្រេក​ទឹក​អើយ ចូរ​នាំ​គ្នា​មក​រក​ទឹក​ឯ‌ណេះ! ទោះ​បី​អ្នក​រាល់​គ្នា​គ្មាន​ប្រាក់​ក៏​ដោយ ចូរ​មក ហើយ​ពិសា​ទៅ។ ចូរ​មក​យក​អាហារ​បរិភោគ ចូរ​នាំ​គ្នា​មក​យក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​ដោយ​មិន​បាច់​ចំណាយ​ប្រាក់ ឬ​បង់​ថ្លៃ​អ្វី​ឡើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យក​ប្រាក់​ទៅ​ទិញ អាហារ​ដែល​មិន​អាច​ចិញ្ចឹម​ជីវិត ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បង់​កម្លាំង រក​អាហារ​ដែល​មិន​អាច​ចម្អែត​ក្រពះ​ដូច្នេះ? ចូរ​ស្ដាប់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន បរិភោគ​អាហារ​យ៉ាង​ឆ្ងាញ់ ហើយ​សប្បាយ​ចិត្ត​នឹង​អាហារ​ដ៏​មាន​ឱជា‌រស។ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់ ចូរ​នាំ​គ្នា​មក​ជិត​យើង ចូរ​ត្រង‌ត្រាប់​ស្ដាប់ នោះ​អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​មួយ​ដែល នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​នូវ​សេចក្ដី​មេត្តា​ករុណា​របស់​យើង ចំពោះ​ដាវីឌ។ យើង​បាន​តែង‌តាំង​ដាវីឌ ឲ្យ​ធ្វើ​ជា​សាក្សី​របស់​យើង នៅ​មុខ​កុល‌សម្ព័ន្ធ​ទាំង​អស់ ព្រម​ទាំង​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍ ដឹក​នាំ​ប្រជា‌ជាតិ​ទាំង‌ឡាយ។ អ៊ីស្រា‌អែល​អើយ អ្នក​នឹង​ហៅ​ប្រជា‌ជាតិ​មួយ ដែល​អ្នក​មិន​ស្គាល់​ពី​មុន​ឲ្យ​មក ហើយ​ប្រជា‌ជាតិ​ដែល​មិន​ស្គាល់​អ្នក នឹង​រត់​មក​រក​អ្នក ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក និង​ជា​ព្រះ​ដ៏វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​រុងរឿង។ ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់ ក្នុង​ពេល​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​រាល់​គ្នា​រក​ព្រះអង្គ​ឃើញ ចូរ​អង្វរ​រក​ព្រះអង្គ ក្នុង​ពេល​ដែល​ទ្រង់​គង់​នៅ​ជិត​អ្នក​រាល់​គ្នា។ មនុស្ស​អាក្រក់​ត្រូវ​លះ‌បង់​ផ្លូវ​របស់​ខ្លួន មនុស្ស​ពាល​ក៏​ត្រូវ​លះ‌បង់​ចិត្ត​គំនិត​អាក្រក់​ដែរ អ្នក​នោះ​ត្រូវ​បែរ​មក​រក​ព្រះ‌អម្ចាស់​វិញ ព្រះអង្គ​មុខ​ជា​មេត្តា​ករុណា​ដល់​គេ​ពុំ‌ខាន ឲ្យ​តែ​គេ​ងាក​មក​រក​ព្រះ​នៃ​យើង​វិញ ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ទូលំ​ទូលាយ អត់‌ទោស​ឲ្យ​គេ។

អេសាយ 55:1-7

Isaiah 55:1-7