អេសាយ 55:1-3

ព្រះអម្ចាស់មានព្រះបន្ទូលថា: អស់អ្នកដែលស្រេកទឹកអើយ ចូរនាំគ្នាមករកទឹកឯណេះ! ទោះបីអ្នករាល់គ្នាគ្មានប្រាក់ក៏ដោយ ចូរមក ហើយពិសាទៅ។ ចូរមកយកអាហារបរិភោគ ចូរនាំគ្នាមកយកស្រាទំពាំងបាយជូរ និងទឹកដោះគោដោយមិនបាច់ចំណាយប្រាក់ ឬបង់ថ្លៃអ្វីឡើយ! ហេតុអ្វីបានជាអ្នករាល់គ្នាយកប្រាក់ទៅទិញ អាហារដែលមិនអាចចិញ្ចឹមជីវិត ហេតុអ្វីបានជាអ្នករាល់គ្នាបង់កម្លាំង រកអាហារដែលមិនអាចចម្អែតក្រពះដូច្នេះ? ចូរស្ដាប់យើង នោះអ្នករាល់គ្នានឹងបាន បរិភោគអាហារយ៉ាងឆ្ងាញ់ ហើយសប្បាយចិត្តនឹងអាហារដ៏មានឱជារស។ ចូរផ្ទៀងត្រចៀកស្ដាប់ ចូរនាំគ្នាមកជិតយើង ចូរត្រងត្រាប់ស្ដាប់ នោះអ្នករាល់គ្នានឹងមានជីវិត។ យើងនឹងចងសម្ពន្ធមេត្រីមួយដែល នៅស្ថិតស្ថេរអស់កល្បជានិច្ចជាមួយអ្នករាល់គ្នា ដើម្បីបញ្ជាក់នូវសេចក្ដីមេត្តាករុណារបស់យើង ចំពោះដាវីឌ។
អេសាយ 55:1-3