ព្រោះអស់ទាំងភ្នំធំនឹងបាត់ទៅបាន
អស់ទាំងភ្នំតូចនឹងរើចេញទៅបានដែរ
ប៉ុន្តែ សេចក្ដីសប្បុរសរបស់យើង
នឹងមិនដែលឃ្លាតបាត់ពីអ្នកឡើយ
ហើយសេចក្ដីសញ្ញាពីសេចក្ដីមេត្រីរបស់យើង
ក៏មិនត្រូវរើចេញដែរ
នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
ដែលព្រះអង្គប្រោសមេត្តាដល់អ្នក។