Isaiah 43:18-25

អេសាយ 43:18-25 - កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន
នៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វី
កុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន
នៅ​បុរាណ​កាល​ដែរ។
បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មាន
ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង
ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក
តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ?
យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន
ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ
នៅ​វាល​ហួត‌ហែង​ទៀត​ផង។
សត្វ​ព្រៃ​ទាំង‌ឡាយ
គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម
នឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង
ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹក
ក្នុង​វាល​រហោ‌ស្ថាន
និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង
ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជន
ដែល​យើង​បាន​ជ្រើស​រើស
គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើង
ដើម្បី​សរសើរ​តម្កើង​យើង។
ពូជ‌ពង្ស​យ៉ាកុប​អើយ
អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ
អ៊ីស្រា‌អែល​អើយ
អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។
អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជា
តែ​មិន​មែន​ថ្វាយ​យើង​ទេ
អ្នក​ធ្វើ​យញ្ញ‌បូជា
តែ​មិន​បាន​បន្ថែម​សិរី‌រុងរឿង​របស់​យើង​ទេ។
យើង​មិន​បាន​បង្ខិត‌បង្ខំ
អ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើង
យើង​ក៏​មិន​បាន​ឲ្យ​អ្នក
នឿយ‌ហត់​ដុត​ធូប​ដែរ។
អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប
តែ​មិន​មែន​សម្រាប់​យើង​ទេ
ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជា
តែ​មិន​មែន​ដើម្បី​ចម្អែត​យើង​ឡើយ។
ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក
អ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើង
ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ
អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ
ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។
ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស
និង​ដោយ​យល់​ដល់​នាម​របស់​យើង
យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក
យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប
របស់​អ្នក​ទៀត​ឡើយ។

កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន នៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វី កុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន នៅ​បុរាណ​កាល​ដែរ។ បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មាន ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ នៅ​វាល​ហួត‌ហែង​ទៀត​ផង។ សត្វ​ព្រៃ​ទាំង‌ឡាយ គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម នឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹក ក្នុង​វាល​រហោ‌ស្ថាន និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជន ដែល​យើង​បាន​ជ្រើស​រើស គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើង ដើម្បី​សរសើរ​តម្កើង​យើង។ ពូជ‌ពង្ស​យ៉ាកុប​អើយ អ្នក​ពុំ​បាន​ហៅ​រក​យើង​ទេ អ៊ីស្រា‌អែល​អើយ អ្នក​នឿយ‌ណាយ​នឹង​បម្រើ​យើង។ អ្នក​យក​កូន​ចៀម​មក​ដុត​ទាំង​មូល​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ថ្វាយ​យើង​ទេ អ្នក​ធ្វើ​យញ្ញ‌បូជា តែ​មិន​បាន​បន្ថែម​សិរី‌រុងរឿង​របស់​យើង​ទេ។ យើង​មិន​បាន​បង្ខិត‌បង្ខំ អ្នក​ឲ្យ​យក​តង្វាយ​មក​ឲ្យ​យើង យើង​ក៏​មិន​បាន​ឲ្យ​អ្នក នឿយ‌ហត់​ដុត​ធូប​ដែរ។ អ្នក​យក​ប្រាក់​ទៅ​ទិញ​គ្រឿង​ក្រអូប តែ​មិន​មែន​សម្រាប់​យើង​ទេ ហើយ​អ្នក​យក​ខ្លាញ់​សត្វ​ធ្វើ​យញ្ញ‌បូជា តែ​មិន​មែន​ដើម្បី​ចម្អែត​យើង​ឡើយ។ ផ្ទុយ​ទៅ​វិញ ដោយ‌សារ​អំពើ​បាប​របស់​អ្នក អ្នក​បែរ​ជា​បង្ខិត‌បង្ខំ​យើង ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​អ្នក​ទៅ​វិញ អ្នក​បាន​ធ្វើ​ឲ្យ​យើង​នឿយ‌ណាយ ដោយ‌សារ​អំពើ​អាក្រក់​របស់​អ្នក។ ប៉ុន្តែ ដោយ​យើង​មាន​ចិត្ត​សប្បុរស និង​ដោយ​យល់​ដល់​នាម​របស់​យើង យើង​យល់​ព្រម​លើក‌លែង​ទោស​ឲ្យ​អ្នក យើង​នឹង​មិន​នឹក​នា​ដល់​អំពើ​បាប របស់​អ្នក​ទៀត​ឡើយ។

អេសាយ 43:18-25

Isaiah 43:18-25