អេសាយ 43:18-21

អេសាយ 43:18-21 - កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន
នៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វី
កុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន
នៅ​បុរាណ​កាល​ដែរ។
បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មាន
ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង
ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក
តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ?
យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន
ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ
នៅ​វាល​ហួត‌ហែង​ទៀត​ផង។
សត្វ​ព្រៃ​ទាំង‌ឡាយ
គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម
នឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង
ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹក
ក្នុង​វាល​រហោ‌ស្ថាន
និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង
ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជន
ដែល​យើង​បាន​ជ្រើស​រើស
គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើង
ដើម្បី​សរសើរ​តម្កើង​យើង។

កុំ​គិត​អំពី​ព្រឹត្តិ‌ការណ៍​ដែល​កើត​មាន នៅ​គ្រា​ដើម​ដំបូង​នោះ​ធ្វើ​អ្វី កុំ​នឹក​នា​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន នៅ​បុរាណ​កាល​ដែរ។ បន្តិច​ទៀត យើង​នឹង​ធ្វើ​ឲ្យ​មាន ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ នៅ​វាល​ហួត‌ហែង​ទៀត​ផង។ សត្វ​ព្រៃ​ទាំង‌ឡាយ គឺ​មាន​ឆ្កែ​ព្រៃ និង​ត្មាត​ជា​ដើម នឹង​នាំ​គ្នា​លើក​តម្កើង​សិរី‌រុងរឿង​របស់​យើង ដ្បិត​យើង​ធ្វើ​ឲ្យ​មាន​ទឹក ក្នុង​វាល​រហោ‌ស្ថាន និង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ​កាត់​វាល​ហួត‌ហែង ដើម្បី​ផ្ដល់​ទឹក​ឲ្យ​ប្រជា‌ជន ដែល​យើង​បាន​ជ្រើស​រើស គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើង ដើម្បី​សរសើរ​តម្កើង​យើង។

អេសាយ 43:18-21

អេសាយ 43:18-21