Isaiah 43:18-19

កុំគិតអំពីព្រឹត្តិការណ៍ដែលកើតមាន នៅគ្រាដើមដំបូងនោះធ្វើអ្វី កុំនឹកនាអំពីហេតុការណ៍ដែលកើតមាន នៅបុរាណកាលដែរ។ បន្តិចទៀត យើងនឹងធ្វើឲ្យមាន ព្រឹត្តិការណ៍ថ្មីកើតឡើង ព្រឹត្តិការណ៍នោះកំពុងពន្លកចេញមក តើអ្នករាល់គ្នាមិនឃើញទេឬ? យើងនឹងធ្វើផ្លូវមួយក្នុងវាលរហោស្ថាន ព្រមទាំងធ្វើឲ្យមានទន្លេហូរ នៅវាលហួតហែងទៀតផង។
អេសាយ 43:18-19