Isaiah 40:28-31

អេសាយ 40:28-31 - តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ?
តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា
ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច
បាន​បង្កើត​ផែនដី​ទាំង​មូល?
ព្រះអង្គ​មិន​ចេះ​នឿយ‌ហត់
មិន​ចេះ​អស់​កម្លាំង
រីឯ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ
ក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។
ព្រះអង្គ​ប្រទាន​កម្លាំង​ពលំ
ដល់​អ្នក​នឿយ‌ហត់ និង​ខ្សោះ​ល្វើយ។
ក្មេង​ជំទង់ៗ​តែង​នឿយ‌ហត់ និង​អស់​កម្លាំង
ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ
រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់
តែងតែ​មាន​កម្លាំង​ថ្មី​ជានិច្ច
ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ
គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់
ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។

តើ​អ្នក​មិន​ធ្លាប់​ដឹង​ទេ​ឬ? តើ​អ្នក​មិន​ធ្លាប់​ឮ​ទេ​ឬ​ថា ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច បាន​បង្កើត​ផែនដី​ទាំង​មូល? ព្រះអង្គ​មិន​ចេះ​នឿយ‌ហត់ មិន​ចេះ​អស់​កម្លាំង រីឯ​ព្រះ‌តម្រិះ​របស់​ព្រះអង្គ ក៏​គ្មាន​នរណា​អាច​ស្ទង់​បាន​ដែរ។ ព្រះអង្គ​ប្រទាន​កម្លាំង​ពលំ ដល់​អ្នក​នឿយ‌ហត់ និង​ខ្សោះ​ល្វើយ។ ក្មេង​ជំទង់ៗ​តែង​នឿយ‌ហត់ និង​អស់​កម្លាំង ហើយ​មនុស្ស​ពេញ​កម្លាំង​ក៏​តែង​ភ្លាត់​ដួល​ដែរ រីឯ​អ្នក​ជឿ​សង្ឃឹម​លើ​ព្រះ‌អម្ចាស់ តែងតែ​មាន​កម្លាំង​ថ្មី​ជានិច្ច ប្រៀប​បាន​នឹង​សត្វ​ឥន្ទ្រី​ហោះ​ហើរ គេ​ស្ទុះ​រត់​ទៅ​មុខ ដោយ​មិន​ចេះ​ហត់ ហើយ​ដើរ​ដោយ​មិន​ចេះ​អស់​កម្លាំង។

អេសាយ 40:28-31

Isaiah 40:28-31