Yesha 'yahu (Isa) 1:18-20

ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ចូរមកយើងពិភាក្សាជាមួយគ្នា ទោះបីអំពើបាបរបស់អ្នករាល់គ្នាខ្មៅកខ្វក់ យ៉ាងណាក្ដី ក៏វានឹងប្រែទៅជា ស ដូចសំឡីវិញដែរ ហើយទោះបីវាមានពណ៌ខ្មៅយ៉ាងណាក៏ដោយ វានឹងប្រែជា សដូចកប្បាស។ ប្រសិនបើអ្នករាល់គ្នាស្ម័គ្រចិត្តស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងបរិភោគ ផលល្អៗនៅក្នុងស្រុកនេះ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនយល់ព្រម ហើយមានចិត្តរឹងចចេស អ្នករាល់គ្នាមុខជាស្លាប់ដោយមុខដាវពុំខានឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អេសាយ 1:18-20