Habacuque 3:17-19

ដើមឧទុម្ពរលែងផ្កា ទំពាំងបាយជូរលែងមានផ្លែ ដើមអូលីវលែងផ្ដល់ប្រេង ស្រែចម្ការលែងផ្ដល់ភោគផលជាអាហារ លែងមានចៀមនៅតាមវាលស្មៅ ហើយក៏លែងមានគោក្នុងក្រោលទៀតដែរ។ រីឯខ្ញុំវិញ ខ្ញុំនឹងសប្បាយរីករាយ ហើយមានអំណរដ៏លើសលុប ដោយព្រះជាម្ចាស់សង្គ្រោះខ្ញុំ។ ព្រះជាអម្ចាស់នៃខ្ញុំជាកម្លាំងរបស់ខ្ញុំ ព្រះអង្គប្រទានឲ្យខ្ញុំរត់លឿនដូចឈ្លូស ព្រះអង្គប្រទានឲ្យខ្ញុំដើរនៅលើទីខ្ពស់ៗ។ ទំនុករបស់គ្រូចម្រៀង ប្រគំដោយតន្ត្រីដែលមានខ្សែ ។
ហាបាគូក 3:17-19