Gálatas 5:1-6

កាឡាទី 5:1-6 - ព្រះ‌គ្រិស្ត*​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។
រីឯ​ខ្ញុំ ប៉ូល ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ប្រសិន​បើ​បងប្អូន​ទទួល​ពិធី​កាត់​ស្បែក*​នោះ ព្រះ‌គ្រិស្ត​លែង​មាន​ប្រយោជន៍​អ្វី​ដល់​បងប្អូន​ទៀត​ហើយ។ ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ស្រុង​ផង​ទៅ។ ប្រសិន​បើ​បងប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ បងប្អូន​នោះ​បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែរ។ រីឯ​យើង​វិញ ដោយ​យើង​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​មិន​ខាន។ ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។

ព្រះ‌គ្រិស្ត*​បាន​រំដោះ​យើង​ឲ្យ​មាន​សេរី‌ភាព​ពិត​ប្រាកដ ហេតុ​នេះ ចូរ​រក្សា​សេរី‌ភាព​នេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន កុំ​បណ្ដោយ​ខ្លួន​ធ្លាក់​ទៅ​ជា​ខ្ញុំ​បម្រើ​ទៀត​ឡើយ។ រីឯ​ខ្ញុំ ប៉ូល ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ប្រសិន​បើ​បងប្អូន​ទទួល​ពិធី​កាត់​ស្បែក*​នោះ ព្រះ‌គ្រិស្ត​លែង​មាន​ប្រយោជន៍​អ្វី​ដល់​បងប្អូន​ទៀត​ហើយ។ ចំពោះ​អស់​អ្នក​ដែល​ចង់​ទទួល​ពិធី​កាត់​ស្បែក ខ្ញុំ​សូម​បញ្ជាក់​ប្រាប់​ម្ដង​ទៀត​ថា ត្រូវ​តែ​កាន់​តាម​ក្រឹត្យ‌វិន័យ​ទាំង​ស្រុង​ផង​ទៅ។ ប្រសិន​បើ​បងប្អូន​ណា​ចង់​បាន​សុចរិត​ដោយ​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ បងប្អូន​នោះ​បែក​ចេញ​ពី​ព្រះ‌គ្រិស្ត ហើយ​ក៏​ដាច់​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែរ។ រីឯ​យើង​វិញ ដោយ​យើង​មាន​ជំនឿ ព្រះ‌វិញ្ញាណ​ជួយ​យើង​ឲ្យ​ទន្ទឹង​រង់‌ចាំ​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ស្រប​តាម​សេចក្ដី​សង្ឃឹម​របស់​យើង​ជា​មិន​ខាន។ ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ការ​កាត់​ស្បែក ឬ​មិន​កាត់​ស្បែក​នោះ មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​ដោយ​ចិត្ត​ស្រឡាញ់​ប៉ុណ្ណោះ ទើប​សំខាន់។

កាឡាទី 5:1-6

Gálatas 5:1-6