Ezekiel 37:4-6

អេសេគាល 37:4-6 - ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​ឆ្អឹង​ទាំង​នេះ​ថា: ឆ្អឹង​ដ៏​ស្ងួត​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​បញ្ចូល​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ឡើង។ យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​សរសៃ​ត‌ភ្ជាប់​គ្នា ហើយ​មាន​សាច់​ដុះ​ពី​លើ ព្រម​ទាំង​មាន​ស្បែក​រុំ​ពី​ក្រៅ​ផង។ យើង​នឹង​ដាក់​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់”»។

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​ឆ្អឹង​ទាំង​នេះ​ថា: ឆ្អឹង​ដ៏​ស្ងួត​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់! ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា “យើង​នឹង​បញ្ចូល​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​រស់​ឡើង។ យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​មាន​សរសៃ​ត‌ភ្ជាប់​គ្នា ហើយ​មាន​សាច់​ដុះ​ពី​លើ ព្រម​ទាំង​មាន​ស្បែក​រុំ​ពី​ក្រៅ​ផង។ យើង​នឹង​ដាក់​ខ្យល់​ដង្ហើម​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់”»។

អេសេគាល 37:4-6

Ezekiel 37:4-6