Ezekiel 36:26-28

អេសេគាល 36:26-28 - យើង​នឹង​ប្រគល់​ចិត្ត​គំនិត​ថ្មី​ឲ្យ​អ្នក​រាល់​គ្នា ហើយ​ដាក់​វិញ្ញាណ​ថ្មី​ក្នុង​អ្នក​រាល់​គ្នា។ យើង​នឹង​ដក​ចិត្ត​រឹង​ដូច​ថ្ម​ចេញ​ពី​អ្នក​រាល់​គ្នា រួច​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​អាណិត‌អាសូរ​វិញ។ យើង​នឹង​ដាក់​វិញ្ញាណ​របស់​យើង​ក្នុង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ធ្វើ​តាម​ច្បាប់ ហើយ​កាន់​តាម​វិន័យ​របស់​យើង។ អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ប្រគល់​ឲ្យ​ដូនតា​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ហើយ​យើង​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។
Ezekiel 36:26-28