ហេតុនេះ សូមបងប្អូនឈប់និយាយកុហកទៅ «ម្នាក់ៗត្រូវនិយាយតែសេចក្ដីពិតទៅកាន់បងប្អូនឯទៀតៗ ដ្បិតយើងជាសរីរាង្គរបស់គ្នាទៅវិញទៅមក។ ប្រសិនបើបងប្អូនខឹង សូមប្រយ័ត្ន កុំប្រព្រឹត្តអំពើបាប» កុំទុកកំហឹងរហូតដល់ថ្ងៃលិចនោះឡើយ។ កុំហុចឱកាសឲ្យមារ*មកល្បួងបងប្អូន។