សាស្ដា 3:11-13

អ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អស្អាត តាមពេលរបស់វា។ ទោះបីមនុស្សពុំអាចយល់ពីស្នាព្រះហស្ដ ដែលព្រះជាម្ចាស់បានធ្វើ ចាប់ពីដើមរហូតដល់ចុងបញ្ចប់ក្ដី ក៏ព្រះអង្គប្រទានឲ្យគេចេះគិតអំពីពេលវេលា ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចដែរ។ ខ្ញុំយល់ឃើញថា គ្មានការអ្វីប្រសើរសម្រាប់មនុស្ស ក្រៅពីការសប្បាយ និងមានសេចក្ដីសុខ ក្នុងពេលដែលខ្លួននៅមានជីវិតនោះឡើយ។ ការស៊ីផឹក និងការមានអំណរសប្បាយចំពោះកិច្ចការដែលខ្លួនបានធ្វើនោះ គឺជាអំណោយទានដែលព្រះជាម្ចាស់ឲ្យមនុស្សគ្រប់ៗរូប។
សាស្ដា 3:11-13