២ កូរិនថូស 7:9-10

ក៏ខ្ញុំសប្បាយចិត្តនៅពេលនេះ ខ្ញុំសប្បាយ មិនមែនមកពីបងប្អូនព្រួយចិត្តនោះទេ គឺមកពីដឹងថា ទុក្ខព្រួយនឹងនាំឲ្យបងប្អូនកែប្រែចិត្តគំនិត ដ្បិតបងប្អូនព្រួយចិត្តដូច្នេះ ស្របតាមព្រះជាម្ចាស់។ ហេតុនេះ យើងពុំបានធ្វើឲ្យបងប្អូនខូចខាតអ្វីឡើយ។ តាមពិត ទុក្ខព្រួយស្របតាមព្រះជាម្ចាស់បែបនេះ តែងតែនាំឲ្យកែប្រែចិត្តគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍ តែងតែនាំឲ្យស្លាប់វិញ។
២ កូរិនថូស 7:9-10