២ កូរិនថូស 7:10-11

តាមពិត ទុក្ខព្រួយស្របតាមព្រះជាម្ចាស់បែបនេះ តែងតែនាំឲ្យកែប្រែចិត្តគំនិត ដើម្បីទទួលការសង្គ្រោះ ហើយយើងមិនស្ដាយក្រោយឡើយ។ រីឯទុក្ខព្រួយតាមបែបលោកីយ៍ តែងតែនាំឲ្យស្លាប់វិញ។ សូមគិតមើល៍ ទុក្ខព្រួយដែលស្របតាមព្រះជាម្ចាស់ដូច្នេះ មានផលប្រយោជន៍ចំពោះបងប្អូនយ៉ាងណា គឺបងប្អូនមានចិត្តខ្នះខ្នែង ហើយលើសពីនេះទៅទៀត បងប្អូនចេះសុំទោស ទាស់ចិត្តនឹងអំពើអាក្រក់ មានចិត្តគោរពកោតខ្លាច មានចិត្តប៉ងប្រាថ្នាយ៉ាងខ្លាំង មានចិត្តឈឺឆ្អាល ហើយបងប្អូនក៏ចេះដាក់ទោសអ្នកប្រព្រឹត្តអំពើអាក្រក់ដែរ។ ការទាំងនេះបង្ហាញឲ្យឃើញថា បងប្អូនគ្មានសៅហ្មងអ្វីទាំងអស់នៅក្នុងរឿងនេះ។
២ កូរិនថូស 7:10-11