1 Peter 5:6-14

១ ពេត្រុស 5:6-14 - ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះ‌ហស្ដ​ដ៏​មាន​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ឲ្យ​ព្រះអង្គ​លើក​តម្កើង​បងប្អូន នៅ​ពេល​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។ ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បងប្អូន​ទៅ​ព្រះអង្គ​ទៅ ដ្បិត​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​បងប្អូន។
ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជានិច្ច! ដ្បិត​មារ*​ជា​សត្រូវ​នឹង​បងប្អូន កំពុង​តែ​ក្រវែល​ជុំ‌វិញ​បងប្អូន ដូច​សិង្ហ​ក្រវែល ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។ ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បងប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បងប្អូន​ដែរ។
បន្ទាប់​ពី​បងប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជា‌ម្ចាស់​ប្រកប​ដោយ​ព្រះ‌គុណ​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បងប្អូន ឲ្យ​ទទួល​សិរី‌រុងរឿង​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រិស្ត* ព្រះអង្គ​នឹង​លើក​បងប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បងប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បងប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បងប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ានជា​អ្នក​ស្មោះ​ត្រង់​បាន​ជួយ ដើម្បី​លើក​ទឹក​ចិត្ត​បងប្អូន និង​បញ្ជាក់​ប្រាប់​បងប្អូន​ថា បងប្អូន​ពិត​ជា​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។
ក្រុម‌ជំនុំ*​នៅ​ក្រុង​បាប៊ី‌ឡូន សូម​ជម្រាប​សួរ​មក​បងប្អូន ហើយ​លោក​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល។
សូម​ឲ្យ​បងប្អូន​ទាំង​អស់ ដែល​រួម​រស់​នឹង​ព្រះ‌គ្រិស្ត* បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

ដូច្នេះ ត្រូវ​ដាក់​ខ្លួន​នៅ​ក្រោម​ព្រះ‌ហស្ដ​ដ៏​មាន​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ឲ្យ​ព្រះអង្គ​លើក​តម្កើង​បងប្អូន នៅ​ពេល​ដែល​ព្រះអង្គ​បាន​កំណត់​ទុក។ ចូរ​ផ្ទេរ​ទុក្ខ​កង្វល់​ទាំង​ប៉ុន្មាន​របស់​បងប្អូន​ទៅ​ព្រះអង្គ​ទៅ ដ្បិត​ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​បងប្អូន។ ត្រូវ​ភ្ញាក់​ខ្លួន ហើយ​ប្រុង​ស្មារតី​ជានិច្ច! ដ្បិត​មារ*​ជា​សត្រូវ​នឹង​បងប្អូន កំពុង​តែ​ក្រវែល​ជុំ‌វិញ​បងប្អូន ដូច​សិង្ហ​ក្រវែល ទាំង​គ្រហឹម រក​ត្របាក់​ស៊ី​អ្នក​ណា​ម្នាក់។ ចូរ​ប្រឆាំង​នឹង​វា ហើយ​មាន​ជំនឿ​មាំ‌មួន​ឡើង ដោយ​ដឹង​ថា បងប្អូន​រួម​ជំនឿ​ឯ​ទៀតៗ​នៅ​ក្នុង​សកល​លោក​ទាំង​មូល ក៏​ត្រូវ​រង‌ទុក្ខ​លំបាក​ដូច​បងប្អូន​ដែរ។ បន្ទាប់​ពី​បងប្អូន​បាន​រង‌ទុក្ខ​លំបាក​មួយ​រយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជា‌ម្ចាស់​ប្រកប​ដោយ​ព្រះ‌គុណ​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បងប្អូន ឲ្យ​ទទួល​សិរី‌រុងរឿង​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រិស្ត* ព្រះអង្គ​នឹង​លើក​បងប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បងប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បងប្អូន​បាន​មាំ‌មួន​ឥត​រង្គើ​ឡើយ។ សូម​ឲ្យ​ព្រះអង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។ ខ្ញុំ​សរសេរ​លិខិត​ដ៏​ខ្លី​ផ្ញើ​មក​ជូន​បងប្អូន​នេះ ដោយ​មាន​លោក​ស៊ីលវ៉ានជា​អ្នក​ស្មោះ​ត្រង់​បាន​ជួយ ដើម្បី​លើក​ទឹក​ចិត្ត​បងប្អូន និង​បញ្ជាក់​ប្រាប់​បងប្អូន​ថា បងប្អូន​ពិត​ជា​ស្ថិត​នៅ​ជាប់​ក្នុង​ព្រះ‌គុណ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។ ក្រុម‌ជំនុំ*​នៅ​ក្រុង​បាប៊ី‌ឡូន សូម​ជម្រាប​សួរ​មក​បងប្អូន ហើយ​លោក​ម៉ាកុស​ជា​កូន​របស់​ខ្ញុំ សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។ ចូរ​ជម្រាប​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ស្និទ្ធ‌ស្នាល។ សូម​ឲ្យ​បងប្អូន​ទាំង​អស់ ដែល​រួម​រស់​នឹង​ព្រះ‌គ្រិស្ត* បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត។

១ ពេត្រុស 5:6-14

1 Peter 5:6-14