1 Peter 4:16-19

ប៉ុន្តែ បើបងប្អូនណារងទុក្ខលំបាក ក្នុងនាមជាគ្រិស្តបរិស័ទ កុំអៀនខ្មាសឲ្យសោះ ផ្ទុយទៅវិញ បងប្អូននោះត្រូវតែលើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ព្រោះតែនាមនេះ។ ពេលកំណត់ដែលព្រះជាម្ចាស់ចាប់ផ្តើមវិនិច្ឆ័យទោសមនុស្សលោកមកដល់ហើយ គឺព្រះអង្គវិនិច្ឆ័យទោសប្រជារាស្ដ្ររបស់ព្រះអង្គមុនគេ។ ប្រសិនបើព្រះអង្គចាប់ផ្ដើមវិនិច្ឆ័យទោសពីយើងទៅហើយ ចុះទម្រាំបើអស់អ្នកដែលពុំព្រមជឿដំណឹងល្អរបស់ព្រះជាម្ចាស់វិញ តើនឹងធ្លាក់ទៅដល់កម្រិតណា!។ បើមនុស្សសុចរិត*រួចជីវិតទាំងពិបាកយ៉ាងហ្នឹងទៅហើយ ចុះទម្រាំបើមនុស្សទុច្ចរិត និងមនុស្សបាបវិញ តើនឹងទៅជាយ៉ាងណា!។ ហេតុនេះ អស់អ្នកដែលរងទុក្ខលំបាក ស្របតាមព្រះហឫទ័យព្រះជាម្ចាស់ ត្រូវប្រព្រឹត្តអំពើល្អ ហើយផ្ញើជីវិតលើព្រះអាទិករ*ដែលមានព្រះហឫទ័យស្មោះត្រង់។
១ ពេត្រុស 4:16-19