1 Peter 3:9-12

កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ កុំជេរប្រមាថតបនឹងអ្នកដែលជេរប្រមាថបងប្អូន គឺត្រូវជូនពរគេវិញ ដ្បិតព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឲ្យប្រព្រឹត្តដូច្នេះឯង ដើម្បីឲ្យបងប្អូនបានទទួលព្រះពររបស់ព្រះអង្គតាមព្រះបន្ទូលសន្យា។ «អ្នកណាស្រឡាញ់ជីវិត និងចង់បានសុភមង្គល អ្នកនោះត្រូវទប់មាត់កុំពោលពាក្យអាក្រក់ ព្រមទាំងទប់បបូរមាត់ កុំឲ្យនិយាយបោកបញ្ឆោត។ អ្នកនោះត្រូវចៀសវាងកុំប្រព្រឹត្តអំពើអាក្រក់ ហើយត្រូវប្រព្រឹត្តអំពើល្អ និងខិតខំស្វែងរកសេចក្ដីសុខសាន្ត ដ្បិតព្រះអម្ចាស់ទតមើលមកមនុស្សសុចរិត* ហើយទ្រង់ព្រះសណ្ដាប់ពាក្យទូលអង្វររបស់គេ ប៉ុន្តែ ព្រះអង្គជំទាស់នឹងអស់អ្នកដែលប្រព្រឹត្ត អំពើអាក្រក់» ។
១ ពេត្រុស 3:9-12