1 Petrus 3:18-20

១ ពេត្រុស 3:18-20 - សូម្បី​តែ​ព្រះ‌គ្រិស្ត*​ក៏​ព្រះអង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត*​បាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បងប្អូន​ទៅ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់។ កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះអង្គ​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ នៅ​ពេល​នោះ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ‌បន្ទូល​ដល់​វិញ្ញាណ‌ក្ខ័ន្ធ ដែល​ជាប់​ឃុំ‌ឃាំង ជា​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អ្នក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជា‌ម្ចាស់​កាល​ពី​សម័យ​ដើម ក្នុង​ពេល​ដែល​ព្រះអង្គ​អត់‌ធ្មត់​នៅ​សម័យ​លោក​ណូអេ​សង់​ទូក​ធំ។ មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ចូល​ទៅ​ក្នុង​ទូក និង​បាន​រួច​ជីវិត​ដោយ‌សារ​ទឹក គឺ​មាន​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ។

សូម្បី​តែ​ព្រះ‌គ្រិស្ត*​ក៏​ព្រះអង្គ​បាន​សោយ​ទិវង្គត​ម្ដង​ជា​សូរេច ព្រោះ​តែ​បាប​ដែរ គឺ​ព្រះ​ដ៏​សុចរិត*​បាន​សោយ​ទិវង្គត ជា​ប្រយោជន៍​ដល់​មនុស្ស​ទុច្ចរិត ដើម្បី​នាំ​បងប្អូន​ទៅ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់។ កាល​ព្រះអង្គ​មាន​ឋានៈ​ជា​មនុស្ស ព្រះអង្គ​ត្រូវ​គេ​ធ្វើ​គុត តែ​ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​ព្រះអង្គ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់ ដោយ‌សារ​ព្រះ‌វិញ្ញាណ​វិញ។ នៅ​ពេល​នោះ ព្រះអង្គ​បាន​យាង​ទៅ​ប្រកាស​ព្រះ‌បន្ទូល​ដល់​វិញ្ញាណ‌ក្ខ័ន្ធ ដែល​ជាប់​ឃុំ‌ឃាំង ជា​វិញ្ញាណ‌ក្ខ័ន្ធ​របស់​អ្នក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជា‌ម្ចាស់​កាល​ពី​សម័យ​ដើម ក្នុង​ពេល​ដែល​ព្រះអង្គ​អត់‌ធ្មត់​នៅ​សម័យ​លោក​ណូអេ​សង់​ទូក​ធំ។ មាន​មនុស្ស​មួយ​ចំនួន​តូច ដែល​បាន​ចូល​ទៅ​ក្នុង​ទូក និង​បាន​រួច​ជីវិត​ដោយ‌សារ​ទឹក គឺ​មាន​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ។

១ ពេត្រុស 3:18-20

1 Petrus 3:18-20