1 Peter 2:16-25

១ ពេត្រុស 2:16-25 - ឲ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរី‌ភាព ក៏​ប៉ុន្តែ កុំ​ប្រើ​សេរី‌ភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ឋានៈ​បងប្អូន ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់។ ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប ចូរ​ស្រឡាញ់​បងប្អូន​រួម​ជំនឿ ចូរ​គោរព​កោតខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​គោរព​ព្រះ‌រាជា​ផង។

បងប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោតខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។ បើ​មាន​បងប្អូន​ណា​ម្នាក់​រង‌ទុក្ខ​លំបាក​ដោយ​អយុត្ដិ‌ធម៌ ហើយ​ស៊ូ​ទ្រាំ ព្រោះ​យល់​ដល់​ព្រះ‌ជា‌ម្ចាស់ តោង​ចាត់​ទុក​ថា ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​បងប្អូន​នោះ​ហើយ។ ប្រសិន​បើ​បងប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ បងប្អូន​គ្មាន​កិត្តិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​បាន​ប្រព្រឹត្ត​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រណី‌សន្ដោស​ដល់​បងប្អូន។
ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន​មក
ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ
ព្រោះ​ព្រះ‌គ្រិស្ត*​ក៏​បាន​រង‌ទុក្ខ​លំបាក
សម្រាប់​បងប្អូន ទុក​ជា​គំរូ​ឲ្យ
បងប្អូន​ដើរ​តាម​គន្លង​របស់​ព្រះអង្គ​ដែរ។
ព្រះអង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ
ហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណា
ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ឡើយ ។
ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះអង្គ
ក៏​ព្រះអង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ
ព្រះអង្គ​បាន​រង‌ទុក្ខ​លំបាក
តែ​ព្រះអង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ
ព្រះអង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះ‌ជា‌ម្ចាស់
ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។
ព្រះ‌គ្រិស្ត*​បាន​ផ្ទុក​បាប*​របស់​យើង
ក្នុង​ព្រះ‌កាយ​របស់​ព្រះអង្គ
ដែល​ជាប់​លើ​ឈើ​ឆ្កាង
ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន
នឹង​បាប​ត​ទៅ​មុខ​ទៀត
ហើយ​ឲ្យ​យើង​មាន​ជីវិត
ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត*។
បងប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ
ស្នាម​របួស​របស់​ព្រះអង្គ
ដ្បិត​បងប្អូន​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង
តែ​ឥឡូវ​នេះ បងប្អូន​បាន​វិល​ត្រឡប់​មក​រក
គង្វាល និង​អ្នក​ថែ‌រក្សា​ព្រលឹង
របស់​បងប្អូន​វិញ​ហើយ។

ឲ្យ​សម​នឹង​ឋានៈ​ជា​មនុស្ស​មាន​សេរី‌ភាព ក៏​ប៉ុន្តែ កុំ​ប្រើ​សេរី‌ភាព​នេះ ដើម្បី​គ្រប​បាំង​អំពើ​អាក្រក់​ឡើយ គឺ​ត្រូវ​ប្រព្រឹត្ត​ឲ្យ​សម​នឹង​ឋានៈ​បងប្អូន ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជា‌ម្ចាស់។ ចូរ​គោរព​មនុស្ស​គ្រប់ៗ​រូប ចូរ​ស្រឡាញ់​បងប្អូន​រួម​ជំនឿ ចូរ​គោរព​កោតខ្លាច​ព្រះ‌ជា‌ម្ចាស់ និង​គោរព​ព្រះ‌រាជា​ផង។ បងប្អូន​ដែល​ជា​អ្នក​បម្រើ​អើយ! ត្រូវ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​របស់​ខ្លួន ដោយ​គោរព​កោតខ្លាច​ទាំង​ស្រុង មិន​ត្រឹម​តែ​គោរព​ចុះ​ចូល​នឹង​ម្ចាស់​ណា​ដែល​ល្អ និង​មាន​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ គឺ​ត្រូវ​ចុះ​ចូល​នឹង​ម្ចាស់​ដែល​កាច​ផង​ដែរ។ បើ​មាន​បងប្អូន​ណា​ម្នាក់​រង‌ទុក្ខ​លំបាក​ដោយ​អយុត្ដិ‌ធម៌ ហើយ​ស៊ូ​ទ្រាំ ព្រោះ​យល់​ដល់​ព្រះ‌ជា‌ម្ចាស់ តោង​ចាត់​ទុក​ថា ព្រះអង្គ​ប្រណី‌សន្ដោស​ដល់​បងប្អូន​នោះ​ហើយ។ ប្រសិន​បើ​បងប្អូន​ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម​មក​ពី​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ បងប្អូន​គ្មាន​កិត្តិយស​អ្វី​ទេ! ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​បាន​ប្រព្រឹត្ត​អំពើ​ល្អ តែ​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក នោះ​មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រណី‌សន្ដោស​ដល់​បងប្អូន។ ព្រះអង្គ​ត្រាស់​ហៅ​បងប្អូន​មក ឲ្យ​រង‌ទុក្ខ​លំបាក​យ៉ាង​នេះ ព្រោះ​ព្រះ‌គ្រិស្ត*​ក៏​បាន​រង‌ទុក្ខ​លំបាក សម្រាប់​បងប្អូន ទុក​ជា​គំរូ​ឲ្យ បងប្អូន​ដើរ​តាម​គន្លង​របស់​ព្រះអង្គ​ដែរ។ ព្រះអង្គ​ពុំ​ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ ហើយ​ក៏​ពុំ​ដែល​មាន​ព្រះ‌បន្ទូល​វៀច​វេរ​ណា ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ​ឡើយ ។ ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះអង្គ ក៏​ព្រះអង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ ព្រះអង្គ​បាន​រង‌ទុក្ខ​លំបាក តែ​ព្រះអង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ ព្រះអង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះ‌ជា‌ម្ចាស់ ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។ ព្រះ‌គ្រិស្ត*​បាន​ផ្ទុក​បាប*​របស់​យើង ក្នុង​ព្រះ‌កាយ​របស់​ព្រះអង្គ ដែល​ជាប់​លើ​ឈើ​ឆ្កាង ដើម្បី​ឲ្យ​យើង​លែង​ជំពាក់‌ជំពិន នឹង​បាប​ត​ទៅ​មុខ​ទៀត ហើយ​ឲ្យ​យើង​មាន​ជីវិត ដោយ​ប្រព្រឹត្ត​តែ​អំពើ​សុចរិត*។ បងប្អូន​បាន​ជា​សះ‌ស្បើយ​ដោយ‌សារ ស្នាម​របួស​របស់​ព្រះអង្គ ដ្បិត​បងប្អូន​ប្រៀប​ដូច​ជា​ចៀម​ដែល​វង្វេង តែ​ឥឡូវ​នេះ បងប្អូន​បាន​វិល​ត្រឡប់​មក​រក គង្វាល និង​អ្នក​ថែ‌រក្សា​ព្រលឹង របស់​បងប្អូន​វិញ​ហើយ។

១ ពេត្រុស 2:16-25

1 Peter 2:16-25