1 John 4:1-3

កូនចៅជាទីស្រឡាញ់អើយ សូមកុំជឿអស់អ្នកដែលថា ខ្លួនមានព្រះវិញ្ញាណគង់នៅជាមួយនោះឡើយ ត្រូវល្បងលគេមើល ដើម្បីឲ្យដឹងថា វិញ្ញាណនេះមកពីព្រះជាម្ចាស់មែន ឬយ៉ាងណា ដ្បិតមានព្យាការី*ក្លែងក្លាយជាច្រើនបានមកក្នុងលោកនេះ។ បងប្អូនអាចស្គាល់ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បាននៅត្រង់នេះ គឺអ្នកណាប្រកាសជំនឿថា ព្រះយេស៊ូគ្រិស្ត*បានយាងមកកើតជាមនុស្ស អ្នកនោះមានព្រះវិញ្ញាណមកពីព្រះជាម្ចាស់មែន តែអ្នកណាមិនទទួលស្គាល់ថាព្រះយេស៊ូកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីព្រះជាម្ចាស់ឡើយ គឺមកពីមេប្រឆាំងព្រះគ្រិស្តវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងព្រះគ្រិស្តកំពុងតែមក ឥឡូវនេះ គេក៏នៅក្នុងពិភពលោកស្រាប់។
១ យ៉ូហាន 4:1-3