1 Corinthians 3:18-23

សូមកុំបញ្ឆោតខ្លួនឯងឲ្យសោះ ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមបងប្អូននឹកស្មានថា ខ្លួនជាអ្នកប្រាជ្ញតាមរបៀបលោកីយ៍នេះ អ្នកនោះត្រូវតែធ្វើជាមនុស្សលីលាសិន ដើម្បីឲ្យបានទៅជាអ្នកប្រាជ្ញ។ ព្រះជាម្ចាស់ចាត់ទុកប្រាជ្ញារបស់លោកីយ៍នេះថាលេលា ដូចមានចែងទុកមកថា «ព្រះអង្គយកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់» ។ មានចែងទុកទៀតថា «ព្រះអម្ចាស់ជ្រាបថាគំនិតរបស់ពួកអ្នកប្រាជ្ញគ្មានខ្លឹមសារអ្វីទេ» ។ ហេតុនេះមិនត្រូវឲ្យនរណាម្នាក់អួតអាងដោយយកមនុស្សជាបង្គោលឡើយ ដ្បិតអ្វីៗទាំងអស់សុទ្ធតែសម្រាប់បម្រើ បងប្អូន ទោះបីលោកប៉ូលក្ដី លោកអប៉ូឡូសក្ដី លោកកេផាសក្ដី ពិភពលោកនេះក្ដី ជីវិតក្ដី សេចក្ដីស្លាប់ក្ដី អ្វីៗដែលមាននៅពេលនេះ ឬនៅពេលអនាគតក្ដី សុទ្ធតែសម្រាប់បម្រើបងប្អូនទាំងអស់។ រីឯបងប្អូនវិញ បងប្អូនបម្រើព្រះគ្រិស្ត* ហើយព្រះគ្រិស្តបម្រើព្រះជាម្ចាស់។
១ កូរិនថូស 3:18-23