1 Chronicles 16:23-31

មនុស្សនៅលើផែនដីទាំងមូលអើយ ចូរច្រៀងថ្វាយព្រះអម្ចាស់! ចូរប្រកាសជារៀងរាល់ថ្ងៃ អំពីការសង្គ្រោះរបស់ព្រះអង្គ។ ចូរប្រកាសអំពីសិរីរុងរឿងរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជាតិនានា ហើយប្រកាសអំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ ព្រះអង្គ នៅក្នុងចំណោមជាតិសាសន៍ទាំងអស់! ដ្បិតព្រះអម្ចាស់ជាព្រះដ៏ប្រសើរឧត្ដម ដែលយើងត្រូវតែសរសើរតម្កើងអស់ពីចិត្ត ព្រះអង្គគួរជាទីស្ញែងខ្លាចជាងព្រះផងទាំងពួង។ ព្រះទាំងប៉ុន្មានរបស់សាសន៍នានា សុទ្ធតែឥតបានការអ្វីទាំងអស់ រីឯព្រះអម្ចាស់ ព្រះអង្គបានបង្កើតផ្ទៃមេឃ។ មានពន្លឺរស្មីចិញ្ចែងចិញ្ចាចចាំងចេញពី ព្រះភ័ក្ត្ររបស់ព្រះអង្គ ព្រះដំណាក់របស់ព្រះអង្គពោរពេញទៅដោយ ឫទ្ធិបារមី និងអំណរសប្បាយ។ ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាលើកតម្កើងសិរីរុងរឿងព្រះអម្ចាស់ ហើយថ្លែងអំពីឫទ្ធានុភាពរបស់ព្រះអង្គ ចូរលើកតម្កើងសិរីរុងរឿងនៃព្រះនាមរបស់ព្រះអម្ចាស់! ចូរនាំគ្នាយកតង្វាយចូលមកចំពោះព្រះភ័ក្ត្រ របស់ព្រះអង្គ! ចូរនាំគ្នាក្រាបថ្វាយបង្គំព្រះអម្ចាស់ នៅពេលព្រះអង្គសម្តែងភាពវិសុទ្ធរបស់ព្រះអង្គ! មនុស្សនៅលើផែនដីទាំងមូលអើយ ចូរញាប់ញ័រនៅចំពោះព្រះភ័ក្ត្រព្រះអង្គចុះ! ពិភពលោករឹងមាំ ឥតរង្គើសោះឡើយ ចូរឲ្យផ្ទៃមេឃមានអំណរសប្បាយ និងឲ្យផែនដីបានរីករាយដ៏លើសលុប! ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានាថា ព្រះអម្ចាស់គ្រងរាជ្យ!
១ របាក្សត្រ 16:23-31