លទ្ធ​ផល​ស្វែង​រកសម្រាប់៖ psalm 34:18

យេរេមា 34:18 (គខប)

យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ពួក​អ្នក​ដែល​បាន​រំលោភ​លើ​កិច្ច​សន្យា​របស់​យើង ដោយ​កាប់​កូន​គោ​ជា​ពីរ ហើយ​នាំ​គ្នា​ដើរ​នៅ​ចន្លោះ​សាច់​ទាំង​ពីរ​ចំហៀង ​យ៉ាង​នោះ​ដែរ ដ្បិត​ពួក​គេ​មិន​បាន​គោរព​លក្ខ‌ខណ្ឌ ដែល​គេ​បាន​សន្យា​ជា​មួយ​យើង នៅ​ពេល​ចុះ​កិច្ច​សន្យា​នោះ​ឡើយ។

អេសេគាល 34:18 (គខប)

ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ខ្លះ​មិន​ស្កប់​ចិត្ត​នឹង​រក​ស៊ី​នៅ​កន្លែង​របស់​ខ្លួន​ដែល​សម្បូណ៌​ស្មៅ តែ​បែរ​ជា​ទៅ​ជាន់​ឈ្លី​កន្លែង​ឯ​ទៀតៗ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្កប់​ចិត្ត​នឹង​ផឹក​ទឹក​ថ្លា តែ​បែរ​ជា​យក​ជើង​កូរ​ទឹក​ឲ្យ​ល្អក់​ដូច្នេះ?

និក្ខមនំ 34:18 (គខប)

ត្រូវ​ធ្វើ​ពិធី​បុណ្យ​នំប៉័ង​ឥត​មេ គឺ​អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ ចំនួន​ប្រាំ‌ពីរ​ថ្ងៃ នៅ​ខែ​ចេត្រ ដូច​យើង​បាន​បង្គាប់ និង​កំណត់​ទុក ព្រោះ​នៅ​ខែ​ចេត្រ​នោះ យើង​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប។

ជនគណនា 34:18 (គខប)

ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​ឲ្យ​មេ​ដឹក​នាំ​មួយ​រូប​ជួយ​បែង​ចែក​ទឹក​ដី​ដែរ។

យ៉ូប 34:18 (គខប)

មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា “មនុស្ស​ពាល!” ឬ​ស្ដី​ឲ្យ​អ្នក​ធំ​ថា “មនុស្ស​ទុយ៌ស!” ទេ

២ របាក្សត្រ 34:18 (គខប)

លោក​សាផាន ជា​ស្មៀន​ហ្លួង ទូល​ស្ដេច​ទៀត​ថា៖ «លោក​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ា​បាន​ប្រគល់​គម្ពីរ​មួយ​ច្បាប់​ឲ្យ​ទូលបង្គំ» រួច​លោក​ក៏​អាន​ថ្វាយ​ព្រះ‌រាជា​ស្ដាប់។

ទំនុកតម្កើង 34:18 (គខប)

ព្រះ‌អម្ចាស់ ​គង់​នៅ​ជិត​អស់​អ្នក​ដែល​ក្រំ​ចិត្ត ហើយ​ព្រះអង្គ​សង្គ្រោះ​អស់​អ្នក ដែល​មាន​ចិត្ត​សោក​សង្រេង។

លោកុប្បត្តិ 34:18 (គខប)

លោក​ហា‌ម៉ោរ និង​ស៊ីគែម​ជា​កូន ក៏​យល់​ស្រប​តាម​ពាក្យ​ស្នើ​នេះ។

ម៉ាថាយ 18:34 (គខប)

ស្ដេច​ទ្រង់​ខ្ញាល់​ក្រៃ‌លែង ក៏​បញ្ជា​ឲ្យ​គេ​យក​អ្នក​នោះ​ទៅ​ធ្វើ​ទារុណ‌កម្ម រហូត​ទាល់​តែ​សង​បំណុល​គ្រប់​ចំនួន។

លូកា 18:34 (គខប)

ពួក​សាវ័ក​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នោះ​ទេ ហើយ​ក៏​មិន​ដឹង​ថា ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​រឿង​អ្វី​ផង ព្រោះ​អត្ថ‌ន័យ​នៅ​លាក់​កំបាំង​នៅ​ឡើយ។

យ៉ូហាន 18:34 (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ តើ​មក​ពី​គំនិត​របស់​លោក​ផ្ទាល់ ឬ​មាន​អ្នក​ផ្សេង​ទៀត​ជម្រាប​លោក?»។

២ របាក្សត្រ 18:34 (គខប)

នៅ​ថ្ងៃ​នោះ ការ​ប្រយុទ្ធ​មាន​សភាព​ធ្ងន់‌ធ្ងរ​កាន់​តែ​ខ្លាំង​ឡើង គេ​ពុំ​អាច​នាំ​ស្ដេច​អ៊ីស្រា‌អែល​ចេញ​ពី​សមរ‌ភូមិ​បាន​ឡើយ។ ដូច្នេះ ស្ដេច​ស្ថិត​នៅ​ក្នុង​រាជ‌រថ​រហូត​ដល់​ល្ងាច ហើយ​ស្ដេច​ក៏​សោយ​ទិវង្គត​នៅ​ពេល​ថ្ងៃ​លិច។

ទំនុកតម្កើង 18:34 (គខប)

ព្រះអង្គ​បង្ហាត់​ខ្ញុំ​ឲ្យ​ស្ទាត់​ជំនាញ​ខាង​ធ្វើ​សឹក និង​ឲ្យ​ខ្ញុំ​មាន​កម្លាំង​យឹត​ធ្នូ​លង្ហិន​បាន។

១ ពង្សាវតារក្សត្រ 18:34 (គខប)

លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​បួន​ក្អម ចាក់​លើ​តង្វាយ​ដុត​ទាំង​មូល និង​លើ​អុស​នេះ»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ក៏​ធ្វើ​តាម​បង្គាប់​របស់​លោក រួច​ហើយ​លោក​មាន​ប្រសាសន៍​ជា​លើក​ទី​បី​ថា៖ «ចូរ​ដង​ទឹក​មក​ចាក់​ម្ដង​ទៀត»។ គេ​ធ្វើ​តាម​បង្គាប់​របស់​លោក​ជា​លើក​ទី​បី។

២ ពង្សាវតារក្សត្រ 18:34 (គខប)

តើ​ព្រះ​របស់​ក្រុង​សេផា‌វែម ក្រុង​ហេណា និង​ក្រុង​អ៊ីវ៉ា ទៅ​ណា​បាត់​អស់​ហើយ? ម្ដេច​ក៏​មិន​ឃើញ​ព្រះ​ទាំង​នោះ​រំដោះ​ក្រុង​សាម៉ារី ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង?

២ កូរិនថូស 4:18 (គខប)

ដូច្នេះ យើង​មិន​ចាប់​អារម្មណ៍​នឹង​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​ឡើយ គឺ​យើង​ចាប់​អារម្មណ៍​នឹង​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នោះ​វិញ ដ្បិត​អ្វីៗ​ដែល​ភ្នែក​មើល​ឃើញ​នៅ​ស្ថិត‌ស្ថេរ​តែ​មួយ​រយៈ​ប៉ុណ្ណោះ តែ​អ្វីៗ​ដែល​ភ្នែក​មើល​មិន​ឃើញ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។

១ យ៉ូហាន 4:18 (គខប)

បើ​យើង​មាន​សេចក្ដី​ស្រឡាញ់​ក្នុង​ខ្លួន យើង​ឥត​មាន​ភ័យ​ខ្លាច​ទេ តែ​សេចក្ដី​ស្រឡាញ់​ដ៏​គ្រប់​លក្ខណៈ បណ្ដេញ​ការ​ភ័យ​ខ្លាច​ឲ្យ​ចេញ​ផុត​ទៅ​បាន​ថែម​ទៀត​ផង។ អ្នក​ណា​នៅ​ភ័យ​ខ្លាច អ្នក​នោះ​តែងតែ​ខ្លាច​ទទួល​ទណ្ឌ‌កម្ម ដូច្នេះ សេចក្ដី​ស្រឡាញ់​ពុំ​ទាន់​បាន​គ្រប់​លក្ខណៈ​នៅ​ក្នុង​ខ្លួន​គេ​ឡើយ។

សុភាសិត 4:18 (គខប)

មាគ៌ា​របស់​មនុស្ស​សុចរិត​ប្រៀប​បី​ដូច​ជា​ពន្លឺ​អរុណ‌រះ បញ្ចេញ​រស្មី​កាន់​តែ​ភ្លឺ​ឡើងៗ រហូត​ដល់​ព្រះ​អាទិត្យ​ពេញ​កម្ដៅ។

សុភាសិត 14:18 (គខប)

មនុស្ស​ឆោត​តែងតែ​ទទួល​ភាព​ល្ងី‌ល្ងើ​ទុក​ជា​មត៌ក រីឯ​មនុស្ស​ឆ្លាត​រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិយស។

សុភាសិត 24:18 (គខប)

ក្រែង​លោ​ ព្រះ‌អម្ចាស់ ទត​ឃើញ ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ ហើយ​ទ្រង់​លែង​ធ្វើ​ទោស​គេ។

អេសាយ 14:18 (គខប)

ស្ដេច​របស់​ប្រជា‌ជាតិ​នានា​សុទ្ធ​តែ​សម្រាក យ៉ាង​រុងរឿង ក្នុង​ផ្នូរ​របស់​ខ្លួន។

អេសាយ 24:18 (គខប)

អ្នក​ដែល​រត់​គេច​ផុត​ពី​ការ​ញ័រ​រន្ធត់ នឹង​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ អ្នក​ដែល​ឡើង​ផុត​ពី​រណ្ដៅ នឹង​ជាប់​អន្ទាក់។ ទ្វារ​មេឃ​បើក​ចំហ បង្អុរ​ទឹក​ចុះ​មក ហើយ​គ្រឹះ​នៃ​ផែនដី​ក៏​កក្រើក​ដែរ។

អេសាយ 44:18 (គខប)

អ្នក​ទាំង​នោះ​មិន​យល់ និង​មិន​រិះគិត​ពិចារណា ព្រោះ​ភ្នែក​គេ​ងងឹត​មើល​អ្វី​ពុំ​ឃើញ ហើយ​ចិត្ត​គំនិត​របស់​គេ​ក៏​ពុំ​យល់​អ្វី​ដែរ។

យេរេមា 4:18 (គខប)

ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​អ្នក ជា​លទ្ធ‌ផល​នៃ​គំនិត និង​អំពើ​អាក្រក់​របស់​អ្នក ទុក្ខ​វេទនា​នេះ​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ រហូត​ដល់​ជម្រៅ​ចិត្ត»។

យេរេមា 14:18 (គខប)

ពេល​ចេញ​ទៅ​ស្រុក​ស្រែ យើង​ឃើញ​សុទ្ធ​តែ​សាក‌សព ដែល​ស្លាប់​ដោយ​មុខ​ដាវ ពេល​ចូល​ក្នុង​ទីក្រុង យើង​ឃើញ​សុទ្ធ​តែ​អ្នក​រង​ទុក្ខ​ដោយ​ទុរ្ភិក្ស។ ព្យាការី និង​បូជា‌ចារ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្រុក តែ​ពុំ​យល់​អ្វី​ឡើយ”»។