លទ្ធផលស្វែងរកសម្រាប់៖ psalm 27:8
និក្ខមនំ 27:8 (គខប)
អាសនៈនេះត្រូវធ្វើពីបន្ទះក្ដារដែលព័ទ្ធជុំវិញ ទុកប្រហោងនៅកណ្ដាល តាមគំរូដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
លេវីវិន័យ 27:8 (គខប)
ប្រសិនបើអ្នកបន់នោះជាជនក្រីក្រពេក ពុំអាចបង់ប្រាក់តាមការវាយតម្លៃនេះ ត្រូវនាំអ្នកដែលខ្លួនសន្យាថ្វាយនោះ ទៅជួបបូជាចារ្យ ហើយបូជាចារ្យនឹងវាយតម្លៃគាត់ ដោយគិតតាមកម្រិតជីវភាពរបស់អ្នកបន់។
ជនគណនា 27:8 (គខប)
អ្នកត្រូវប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: “ប្រសិនបើបុរសណាម្នាក់ស្លាប់ទៅ តែគ្មានកូនប្រុសទេ ចូរប្រគល់កេរមត៌ករបស់អ្នកនោះទៅឲ្យកូនស្រីរបស់គាត់។
យ៉ូប 27:8 (គខប)
ពេលព្រះជាម្ចាស់លុបបំបាត់មនុស្សទមិឡ ព្រះអង្គដកជីវិតរបស់គេ តើគេនៅមានសង្ឃឹមអ្វីទៀត?
សុភាសិត 27:8 (គខប)
មនុស្សវង្វេងឆ្ងាយពីស្រុកកំណើត ប្រៀបដូចជាសត្វចាបហើរវង្វេងសំបុក។
អេសាយ 27:8 (គខប)
ទេ! ព្រះអម្ចាស់ ដាក់ទោសប្រជារាស្ត្រ របស់ព្រះអង្គ ដោយនិរទេសពួកគេ គឺព្រះអង្គបានបណ្ដេញពួកគេ ដោយសារខ្យល់បក់បោកយ៉ាងខ្លាំង ពីបូព៌ាប្រទេស។
យេរេមា 27:8 (គខប)
ប្រសិនបើមានប្រជាជាតិណាមួយមិនព្រមបម្រើនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូនទេនោះ យើងនឹងដាក់ទោសប្រជាជាតិនោះ ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតទាល់តែយើងប្រហារពួកគេឲ្យវិនាសសូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា - នេះជាព្រះបន្ទូលរបស់ ព្រះអម្ចាស់ ។
អេសេគាល 27:8 (គខប)
អ្នកក្រុងស៊ីដូន និងអ្នកក្រុងអើវ៉ាឌ ជាអ្នកចែវ អ្នកឯកទេសនៃក្រុងទីរ៉ុសជានាយសំពៅ។
ម៉ាថាយ 27:8 (គខប)
ហេតុនេះហើយបានជាគេហៅចម្ការនោះថា «ចម្ការឈាម» រហូតមកទល់សព្វថ្ងៃ។
កិច្ចការ 27:8 (គខប)
យើងបន្តដំណើរយ៉ាងលំបាក តាមបណ្ដោយកោះនោះ ហើយក៏បានមកដល់កន្លែងមួយឈ្មោះ “កំពង់ស្អាត” ដែលនៅជិតក្រុងឡាសេ។
ទុតិយកថា 27:8 (គខប)
ចូរចារឹកក្រឹត្យវិន័យទាំងនេះនៅលើថ្មឲ្យច្បាស់ៗ»។
១ សាំយូអែល 27:8 (គខប)
លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក នាំគ្នាចេញទៅរាតត្បាតទឹកដីរបស់ជនជាតិកេស៊ូរី ទឹកដីរបស់ជនជាតិកេស៊ើរ និងទឹកដីរបស់ជនជាតិអាម៉ាឡេក។ ពីដើម ជនជាតិទាំងនោះរស់នៅចាប់តាំងស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីប។
១ របាក្សត្រ 27:8 (គខប)
កងពលទីប្រាំ ដែលចេញប្រតិបត្តិការនៅខែទីប្រាំ ដឹកនាំដោយលោកមេបញ្ជាការសាមហ៊ូតនៃអំបូរយីសរ៉ា។ កងពលរបស់គាត់មានទាហាន ២៤ ០០០នាក់។
២ របាក្សត្រ 27:8 (គខប)
នៅពេលឡើងសោយរាជ្យ ស្ដេចមានជន្មាយុម្ភៃប្រាំព្រះវស្សា ហើយសោយរាជ្យបានដប់ប្រាំមួយឆ្នាំនៅក្រុងយេរូសាឡឹម។
ទំនុកតម្កើង 27:8 (គខប)
ចិត្តទូលបង្គំនឹកដល់ព្រះបន្ទូល ដែលព្រះអង្គថ្លែងថា «ចូរស្វែងរកយើង» នោះទូលបង្គំឆ្លើយថា ឱ ព្រះអម្ចាស់ អើយ! ទូលបង្គំស្វែងរកព្រះភ័ក្ត្រព្រះអង្គហើយ!
លោកុប្បត្តិ 27:8 (គខប)
ឥឡូវនេះ កូនអើយ ចូរស្ដាប់ពាក្យដែលម្ដាយប្រាប់ឲ្យធ្វើ។
និក្ខមនំ 8:27 (គខប)
យើងខ្ញុំត្រូវតែធ្វើដំណើរទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយ ព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ តាមរបៀបដែលព្រះអង្គនឹងបង្ហាញប្រាប់យើងខ្ញុំ»។
លេវីវិន័យ 8:27 (គខប)
លោកម៉ូសេយកតង្វាយទាំងអស់នោះដាក់លើដៃលោកអើរ៉ុន និងកូនៗ រួចបង្គាប់ឲ្យពួកគេលើកតង្វាយនោះ ថ្វាយ ព្រះអម្ចាស់ ។
យ៉ូស្វេ 8:27 (គខប)
ជនជាតិអ៊ីស្រាអែលបានប្រមូលយកហ្វូងសត្វ និងអ្វីៗដែលមាននៅក្នុងក្រុងនោះ ទុកជាជយភណ្ឌ ស្របតាមព្រះបន្ទូលដែល ព្រះអម្ចាស់ បង្គាប់មកលោកយ៉ូស្វេ។
ចៅហ្វាយ 8:27 (គខប)
លោកគេឌានបានយកមាសទាំងនោះ ទៅសូនធ្វើជារូបបដិមាមួយ ហើយតម្កល់នៅអូប្រា ជាភូមិកំណើតរបស់លោក។ ដូច្នេះ ជនជាតិអ៊ីស្រាអែលនាំគ្នាក្បត់ព្រះជាម្ចាស់ ដោយគោរពថ្វាយបង្គំរូបចម្លាក់នោះ ហើយរូបនោះក្លាយទៅជាអន្ទាក់ដល់លោកគេឌាន និងក្រុមគ្រួសាររបស់លោក។
អែសរ៉ា 8:27 (គខប)
ពែងមាសចំនួនម្ភៃ ដែលមានតម្លៃជាមាសមួយពាន់តម្លឹង ព្រមទាំងផើងពីរធ្វើពីលង្ហិនដ៏រលើប ដែលមានតម្លៃដូចមាសដែរ។
សុភាសិត 8:27 (គខប)
កាលព្រះអម្ចាស់លាតសន្ធឹងផ្ទៃមេឃ និងគូរវាសជើងមេឃពីលើមហាសមុទ្រ ខ្ញុំក៏នៅទីនោះដែរ។
ដានីយ៉ែល 8:27 (គខប)
ខ្ញុំ ដានីយ៉ែល ខ្ញុំធ្លាក់ខ្លួនខ្សោយ និងមានជំងឺជាច្រើនថ្ងៃ។ បន្ទាប់មក ខ្ញុំបានក្រោកឡើង ហើយបំពេញមុខងារថ្វាយព្រះរាជាតទៅទៀត។ ប៉ុន្តែ និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនោះ ធ្វើឲ្យខ្ញុំតក់ស្លុតជាខ្លាំង ព្រោះគ្មាននរណាអាចយល់បានឡើយ។
ម៉ាថាយ 8:27 (គខប)
ពួកសិស្សនាំគ្នាស្ងើចសរសើរ ហើយពោលថា៖ «តើលោកនេះមានឋានៈអ្វីបានជាខ្យល់ព្យុះ និងសមុទ្រ ស្ដាប់បង្គាប់លោកដូច្នេះ?»។
ម៉ាកុស 8:27 (គខប)
ព្រះយេស៊ូចេញទៅតាមភូមិនានា ដែលនៅជិតក្រុងសេសារា-ភីលីពជាមួយពួកសិស្ស*។ នៅតាមផ្លូវ ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើមនុស្សទាំងឡាយថាខ្ញុំជានរណា?»។