លទ្ធ​ផល​ស្វែង​រកសម្រាប់៖ exodus 15:1

១ កូរិនថូស 15:1 (គខប)

បងប្អូន​អើយ ខ្ញុំ​សូម​រំឭក​បងប្អូន​ដំណឹង‌ល្អ*​ដែល​ខ្ញុំ​បាន​ប្រកាស​ប្រាប់​បងប្អូន ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ទទួល និង​បាន​ជឿ​យ៉ាង​ខ្ជាប់ខ្ជួន​ស្រាប់​ហើយ។

១ កូរិនថូស 15:10 (គខប)

ប៉ុន្តែ ហេតុ​ដែល​ខ្ញុំ​បាន​ដូច​សព្វ​ថ្ងៃ​នេះ ក៏​មក​តែ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ប៉ុណ្ណោះ។ ព្រះ‌គុណ​របស់​ព្រះអង្គ​មក​លើ​ខ្ញុំ មិន​មែន​ឥត​ប្រយោជន៍​ទេ ផ្ទុយ​ទៅ​វិញ ខ្ញុំ​បាន​ធ្វើ​ការ​ច្រើន​ជាង​សាវ័ក​ទាំង​នោះ​ទៅ​ទៀត ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​ធ្វើ​ការ គឺ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ដែល​ស្ថិត​នៅ​ជា​មួយ​ខ្ញុំ​ទេ​តើ ដែល​បាន​សម្រេច​គ្រប់​កិច្ចការ។

១ កូរិនថូស 15:11 (គខប)

ហេតុ​នេះ ទោះ​បី​ខ្ញុំ​ក្ដី ទោះ​បី​សាវ័ក​ទាំង​នោះ​ក្ដី យើង​ប្រកាស​ដំណឹង‌ល្អ*​នេះ ជា​ដំណឹង‌ល្អ​ដែល​បងប្អូន​បាន​ជឿ។

១ កូរិនថូស 15:12 (គខប)

ប្រសិន​បើ​យើង​ប្រកាស​ថា ព្រះ‌គ្រិស្ត*​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ហេតុ​អ្វី​បាន​ជា​មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បងប្អូន​បែរ​ជា​ពោល​ថា មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ដូច្នេះ?

១ កូរិនថូស 15:13 (គខប)

ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះ‌គ្រិស្ត​ក៏​មិន​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​ដែរ

១ កូរិនថូស 15:14 (គខប)

ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ សេចក្ដី​ដែល​យើង​ប្រកាស​មុខ​ជា​គ្មាន​ន័យ​អ្វី​សោះ​ឡើយ ហើយ​ជំនឿ​របស់​បងប្អូន​ក៏​គ្មាន​ន័យ​អ្វី​ដែរ។

១ កូរិនថូស 15:15 (គខប)

បើ​ដូច្នេះ បាន​សេចក្ដី​ថា យើង​ជា​បន្ទាល់​ក្លែងក្លាយ​អំពី​ព្រះ‌ជាម្ចាស់ ដោយ​ផ្ដល់​សក្ខីភាព​ខុស​ថា ព្រះអង្គ​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ​នោះ ព្រះអង្គ​ក៏​មិន​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​រស់​ឡើង​វិញ​ដែរ

១ កូរិនថូស 15:16 (គខប)

ដ្បិត​បើ​មនុស្ស​ស្លាប់​មិន​រស់​ឡើង​វិញ​ទេ ព្រះ‌គ្រិស្ត​ក៏​មិន​រស់​ឡើង​វិញ​ដែរ

១ កូរិនថូស 15:17 (គខប)

ហើយ​បើ​ព្រះ‌គ្រិស្ត​មិន​បាន​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​បងប្អូន​គ្មាន​ន័យ​អ្វី​ទាល់​តែ​សោះ បងប្អូន​នៅ​តែ​ជាប់​បាប​ដដែល។

១ កូរិនថូស 15:18 (គខប)

រីឯ​អស់​អ្នក​ដែល​ស្លាប់​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ក៏​ត្រូវ​វិនាស​សាប‌សូន្យ​ទាំង​អស់​គ្នា​ដែរ។

១ កូរិនថូស 15:19 (គខប)

ប្រសិន​បើ​យើង​សង្ឃឹម​ទៅ​លើ​ព្រះ‌គ្រិស្ត សម្រាប់​តែ​ជីវិត​នេះ​ប៉ុណ្ណោះ​ទេ យើង​ជា​អ្នក​វេទនា​ជាង​គេ​បំផុត​ក្នុង​ចំណោម​មនុស្ស​ទាំង​អស់​ហើយ!។

១ សាំយូអែល 15:1 (គខប)

លោក​សាំយូ‌អែល​ទូល​ព្រះ‌បាទ​សូល​ថា៖ « ព្រះ‌អម្ចាស់ ​បាន​ចាត់​ទូលបង្គំ​ឲ្យ​មក​ចាក់​ប្រេង​អភិសេក​ព្រះ‌ករុណា ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌ជាម្ចាស់។ ឥឡូវ​នេះ សូម​ព្រះ‌ករុណា​ព្រះ‌សណ្ដាប់​សេចក្ដី​ដែល​ ព្រះ‌អម្ចាស់ ​មាន​ព្រះ‌បន្ទូល។

១ សាំយូអែល 15:10 (គខប)

ពេល​នោះ ព្រះ‌អម្ចាស់ ​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សាំយូ‌អែល​ថា

១ សាំយូអែល 15:11 (គខប)

«យើង​សោក​ស្ដាយ​ណាស់​ដោយ​បាន​តែង‌តាំង​សូល​ជា​ស្ដេច ព្រោះ​គេ​ងាក​ចេញ​ពី​យើង ហើយ​ពុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​ទេ»។ លោក​សាំយូ‌អែល​រន្ធត់​ចិត្ត​ជា​ខ្លាំង លោក​ទូល‌អង្វរ​ ព្រះ‌អម្ចាស់ ​ពេញ​មួយ​យប់។

១ សាំយូអែល 15:12 (គខប)

លោក​សាំយូ‌អែល​ក្រោក​ពី​ព្រលឹម ធ្វើ​ដំណើរ​ទៅ​គាល់​ព្រះ‌បាទ​សូល តែ​គេ​ជម្រាប​លោក​ថា ព្រះ‌បាទ​សូល​យាង​ទៅ​កើមែល ដើម្បី​សង់​ស្តូប​មួយ​សម្រាប់​ស្ដេច​ផ្ទាល់ រួច​ហើយ​ស្ដេច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​គីល‌កាល់។

១ សាំយូអែល 15:13 (គខប)

កាល​លោក​សាំយូ‌អែល​ជួប​ព្រះ‌បាទ​សូល​ហើយ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​ ព្រះ‌អម្ចាស់ ​ប្រទាន​ពរ​ដល់​លោក! ខ្ញុំ​បាន​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ ព្រះ‌អម្ចាស់ ​ហើយ»។

១ សាំយូអែល 15:14 (គខប)

លោក​សាំយូ‌អែល​ទូល​សួរ​ថា៖ «ចុះ​ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ឮ​សម្រែក​ចៀម និង​គោ​ដូច្នេះ?»។

១ សាំយូអែល 15:15 (គខប)

ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ពួក​ពល​ទាហាន​នាំ​យក​សត្វ​ទាំង​នោះ​ពី​ស្រុក​អាម៉ា‌ឡេក។ ពួក​គេ​ទុក​គោ និង​ចៀម​ដ៏​ល្អៗ​នេះ សម្រាប់​ធ្វើ​យញ្ញ‌បូជា​ថ្វាយ​ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក ចំពោះ​អ្វីៗ​ផ្សេង​ទៀត ពួក​យើង​បាន​បំផ្លាញ ថ្វាយ​ផ្ដាច់​ដល់​ ព្រះ‌អម្ចាស់ ​អស់​ហើយ»។

១ សាំយូអែល 15:16 (គខប)

លោក​សាំយូ‌អែល​ទូល​តប​វិញ​ថា៖ «ល្មម​ហើយ! ឥឡូវ​នេះ ទូលបង្គំ​សូម​ទូល​សេចក្ដី​ដែល​ ព្រះ‌អម្ចាស់ ​មាន​ព្រះ‌បន្ទូល​មក​កាន់​ទូលបង្គំ​កាល​ពី​យប់‌មិញ»។ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​លោក​មាន​ប្រសាសន៍​មក​ចុះ!»។

១ សាំយូអែល 15:17 (គខប)

លោក​សាំយូ‌អែល​ទូល​ថា៖ «ទោះ​បី​ព្រះ‌ករុណា​យល់​ថា​ខ្លួន​ជា​មនុស្ស​ទន់‌ទាប​ក្ដី ក៏​ព្រះ‌ករុណា​នៅ​តែ​ជា​អ្នក​ដឹក​នាំ​លើ​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ ដ្បិត​ ព្រះ‌អម្ចាស់ ​បាន​ចាក់​ប្រេង​អភិសេក​ព្រះ‌ករុណា ជា​ស្ដេច​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ហើយ។

១ សាំយូអែល 15:18 (គខប)

ព្រះ‌អម្ចាស់ ​ចាត់​ព្រះ‌ករុណា​ឲ្យ​ទៅ​ច្បាំង ដោយ​មាន​ព្រះ‌បន្ទូល​ថា “ចូរ​ទៅ​បំផ្លាញ​ជន‌ជាតិ​អាម៉ា‌ឡេក ដែល​ជា​មនុស្ស​បាប ចូរ​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​សាប‌សូន្យ​ទៅ”។

១ សាំយូអែល 15:19 (គខប)

ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​មិន​គោរព​តាម​ព្រះ‌បន្ទូល​របស់​ ព្រះ‌អម្ចាស់ ? ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​យក​ជយ‌ភណ្ឌ​ពី​ខ្មាំង ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ទៀត​ដូច្នេះ?»។

១ របាក្សត្រ 15:1 (គខប)

ព្រះ‌បាទ​ដាវីឌ​បាន​សង់​ដំណាក់​ជា​ច្រើន​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ស្ដេច​ក៏​រៀបចំ​កន្លែង​មួយ​សម្រាប់​ហិប​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ដំឡើង​ព្រះ‌ពន្លា ដើម្បី​តម្កល់​ហិប​នេះ​ផង។

១ របាក្សត្រ 15:10 (គខប)

ក្នុង​ចំណោម​កូន​ចៅ​លោក​អ៊ូ‌ស៊ាល មាន​លោក​អមី‌ណាដាប់​ជា​មេ​ដឹក​នាំ និង​បងប្អូន​របស់​គាត់ ១១២​នាក់។

១ របាក្សត្រ 15:11 (គខប)

ព្រះ‌បាទ​ដាវីឌ​កោះ​ហៅ​លោក​បូជា‌ចារ្យ​សាដុក និង​លោក​បូជា‌ចារ្យ​អបៀ‌ថើរ ព្រម​ទាំង​ក្រុម​លេវី គឺ​មាន​លោក​អ៊ូរាល លោក​អសា‌យ៉ា លោក​យ៉ូ‌អែល លោក​សេម៉ាយ៉ា លោក​អេលាល និង​លោក​អមី‌ណា‌ដាប់។