លទ្ធ​ផល​ស្វែង​រកសម្រាប់៖ ephesians 3:20

និក្ខមនំ 3:20 (គខប)

យើង​នឹង​សម្តែង​បារមី​ប្រហារ​ស្រុក​អេស៊ីប ដោយ​ធ្វើ​ការ​អស្ចារ្យ​គ្រប់​យ៉ាង នៅ​ក្នុង​ចំណោម​ពួក​គេ។ បន្ទាប់​មក ទើប​ស្ដេច​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ។

ជនគណនា 3:20 (គខប)

កូន​របស់​លោក​ម៉្រារី​មាន​ម៉ាលី និង​មូស៊ី ដែល​ជា​ឈ្មោះ​នៃ​អំបូរ​របស់​ពួក​គេ។ អ្នក​ទាំង​នេះ​ជា​ត្រកូល​របស់​អំបូរ​ទាំង‌ឡាយ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​ក្រុម​គ្រួសារ​របស់​គេ។

ចៅហ្វាយ 3:20 (គខប)

ពេល​នោះ ស្ដេច​គង់​នៅ​ក្នុង​បន្ទប់​ត្រជាក់​ខាង​លើ ជា​កន្លែង​លំហែ​កាយ​សម្រាប់​ស្ដេច​ផ្ទាល់។ លោក​អេហ៊ូដ​ចូល​ទៅ​ជិត ទូល​ថា៖ «ទូលបង្គំ​មាន​ព្រះ‌បន្ទូល​ពី​ ព្រះ‌អម្ចាស់ សម្រាប់​ទូល​ថ្វាយ​ព្រះ‌ករុណា​ផ្ទាល់!» ស្ដេច​ក៏​ក្រោក​ពី​កៅ‌អី។

នេហេមា 3:20 (គខប)

បន្ទាប់​ពី​គាត់​មាន​លោក​បារូក ជា​កូន​របស់​លោក​សាប់‌បាយ ខំ​ប្រឹង​ជួស‌ជុល​មួយ​ផ្នែក​ទៀត គឺ​ចាប់​តាំង​ពី​មុម​កំពែង រហូត​ដល់​មាត់​ទ្វារ​ផ្ទះ​របស់​លោក​មហា‌បូជា‌ចារ្យ​អេលីយ៉ាស៊ីប។

យ៉ូប 3:20 (គខប)

ហេតុ​អ្វី​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ មនុស្ស​ដែល​ត្រូវ​វេទនា ស្គាល់​ពន្លឺ​ថ្ងៃ ហើយ​ផ្ដល់​ជីវិត​ឲ្យ​អ្នក​ដែល​ស្គាល់​តែ ទុក្ខ​លំបាក?

សុភាសិត 3:20 (គខប)

ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ឲ្យ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយ‌សារ​ព្រះ‌តម្រិះ​ដ៏​វាង‌វៃ​របស់​ព្រះអង្គ។

សាស្ដា 3:20 (គខប)

សត្វ​លោក​ទាំង​អស់​បោះ​ជំហាន​ទៅ​រក​ទិស‌ដៅ​តែ​មួយ។ សត្វ​លោក​ទាំង​អស់​កើត​មក​ពី​ធូលី​ដី ហើយ​ត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ។

អេសាយ 3:20 (គខប)

ស្នៀត​សក់​ដែល​មាន​ដាំ​ពេជ្រ កង​ជើង ខ្សែ​ក្រវាត់ ប្រអប់​ដាក់​គ្រឿង​ក្រអូប ដន្លាប់

យេរេមា 3:20 (គខប)

ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​បាន​ក្បត់​ចិត្ត​យើង ដូច​ស្ត្រី​ក្បត់​ចិត្ត​ប្ដី​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ ព្រះ‌អម្ចាស់ ។

បរិទេវ 3:20 (គខប)

ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដី ក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជានិច្ច។

អេសេគាល 3:20 (គខប)

ប្រសិន​បើ​មនុស្ស​សុចរិត​ម្នាក់​ងាក​ចេញ​ពី​ផ្លូវ​សុចរិត​របស់​ខ្លួន ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត យើង​នឹង​ធ្វើ​ឲ្យ​គេ​ជំពប់​ជើង​ដួល ហើយ​គេ​នឹង​ស្លាប់​ពុំ‌ខាន។ គេ​នឹង​ត្រូវ​ស្លាប់​ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន​ដោយ​អ្នក​មិន​បាន​ទូន្មាន​គេ។ គ្មាន​នរណា​នឹក​ឃើញ​អំពើ​សុចរិត​ដែល​អ្នក​នោះ​ធ្លាប់​ប្រព្រឹត្ត​ឡើយ តែ​យើង​នឹង​ដាក់​ទោស​អ្នក។

ដានីយ៉ែល 3:20 (គខប)

រួច​បញ្ជា​ទាហាន​ខ្លះ​ដែល​មាន​កម្លាំង​ខ្លាំង‌ក្លា​ឲ្យ​ចាប់​ចង​លោក​សាដ្រាក់ លោក​មែសាក់ និង​លោក​អបេឌ-នេកោ ទម្លាក់​ទៅ​ក្នុង​ឡ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ។

យ៉ូអែល 3:20 (គខប)

រីឯ​ស្រុក​យូដា​នឹង​មាន​មនុស្ស​រស់​នៅ​រហូត​ត​ទៅ ហើយ​ក្រុង​យេរូ‌សាឡឹម​ក៏​មាន​មនុស្ស​រស់​នៅ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។

សេផានា 3:20 (គខប)

នៅ​ថ្ងៃ​នោះ យើង​នឹង​នាំ​អ្នក​រាល់​គ្នា​វិល​មក​វិញ ព្រោះ​ជា​ពេល​ដែល​យើង​ប្រមូល​ផ្ដុំ​អ្នក​រាល់​គ្នា ពេល​យើង​ស្ដារ​ស្រុក​អ្នក​រាល់​គ្នា​ឡើង​វិញ នៅ​ចំពោះ​មុខ​របស់​អ្នក​រាល់​គ្នា យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន កេរ្តិ៍​ឈ្មោះ​ល្បី និង​មាន​កិត្តិយស​ក្នុង​ចំណោម ជាតិ​សាសន៍​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី» នេះ​ជា​ព្រះ‌បន្ទូល​របស់​ ព្រះ‌អម្ចាស់ ។

ម៉ាកុស 3:20 (គខប)

កាល​ព្រះ‌យេស៊ូ​យាង​ត្រឡប់​មក​ផ្ទះ​វិញ បណ្ដា‌ជន​ជួប‌ជុំ​គ្នា​សា​ជា​ថ្មី ជា​ហេតុ​នាំ​ឲ្យ​ព្រះអង្គ និង​ពួក​សិស្ស*​រក​ពេល​បរិ‌ភោគ​មិន​បាន​សោះ។

លូកា 3:20 (គខប)

ស្ដេច​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​លោក​យ៉ូហាន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង។

យ៉ូហាន 3:20 (គខប)

អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។

កិច្ចការ 3:20 (គខប)

ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​បងប្អូន​បាន​ស្គាល់​ពេល​សម្រាក ព្រម​ទាំង​ប្រទាន​ព្រះគ្រិស្ត‌យេស៊ូ​មក​បងប្អូន ដូច​ព្រះអង្គ​គ្រោង​ទុក​ជា​មុន។

រ៉ូម 3:20 (គខប)

ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ ព្រោះ​គម្ពីរ‌វិន័យ​គ្រាន់​តែ​នាំ​ឲ្យ​គេ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។

កាឡាទី 3:20 (គខប)

ប៉ុន្តែ ប្រសិន​បើ​មាន​តែ​ម្នាក់​នោះ មិន​បាច់​ឲ្យ​មាន​នរណា​ធ្វើ​អន្តរា‌គមន៍​ឡើយ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ មាន​តែ​មួយ​ព្រះអង្គ​ប៉ុណ្ណោះ។

ភីលីព 3:20 (គខប)

រីឯ​យើង​វិញ មាតុ‌ភូមិ​របស់​យើង​នៅ​ស្ថាន​បរម‌សុខ* ហើយ​យើង​នៅ​ទន្ទឹង​រង់‌ចាំ​ព្រះ‌សង្គ្រោះ គឺ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត​យាង​មក​ពី​ស្ថាន​នោះ។

វិវរណៈ 3:20 (គខប)

មើល៍ យើង​ឈរ​នៅ​មាត់​ទ្វារ ទាំង​គោះ​ទ្វារ​ទៀត​ផង ប្រសិន​បើ​មាន​អ្នក​ណា​ម្នាក់​ឮ​សំឡេង​យើង ហើយ​បើក​ទ្វារ​ឲ្យ​យើង​នឹង​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​នោះ យើង​នឹង​បរិភោគ​រួម​ជា​មួយ​អ្នក​នោះ​ ហើយ​អ្នក​នោះ​ក៏​នឹង​បរិភោគ​រួម​ជា​មួយ​យើង​ដែរ។

អេភេសូ 3:20 (គខប)

ព្រះ‌ជាម្ចាស់​អាច​ធ្វើ​អ្វីៗ​ទាំង​អស់​ហួស​ពី​សេចក្ដី​សុំ និង​ហួស​ពី​អ្វីៗ​ដែល​យើង​នឹក​គិត ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ដែល​បំពេញ​សកម្ម‌ភាព​នៅ​ក្នុង​យើង

ទុតិយកថា 3:20 (គខប)

ពេល​ណា​ ព្រះ‌អម្ចាស់ ​ប្រទាន​ឲ្យ​បងប្អូន​របស់​អ្នក​រាល់​គ្នា បាន​សម្រាក​ដូច​អ្នក​រាល់​គ្នា​ដែរ​នោះ គឺ​ពេល​ពួក​គេ​បាន​កាន់​កាប់​ទឹក​ដី​ដែល​ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​ពួក​គេ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ ហើយ​ពេល​នោះ ទើប​អ្នក​រាល់​គ្នា​វិល​ទៅ​កាន់​ទឹក​ដី​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​រៀងៗ​ខ្លួន​វិញ”។

១ សាំយូអែល 3:20 (គខប)

ក្នុង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​បៀរ‌សេបា ប្រជា‌ជន​គ្រប់ៗ​គ្នា​ទទួល​ស្គាល់​ថា លោក​សាំយូ‌អែល​ពិត​ជា​ព្យាការី​របស់​ ព្រះ‌អម្ចាស់ ​មែន។