លទ្ធផលស្វែងរកសម្រាប់៖ Job 4
យ៉ូប 4:1 (គខប)
លោកអេលីផាស ជាអ្នកស្រុកថេម៉ាន ពោលឡើងថា៖
យ៉ូប 4:2 (គខប)
«ប្រសិនបើយើងជូនយោបល់តែមួយម៉ាត់ តើលោកធុញទ្រាន់នឹងស្ដាប់ឬទេ? ប៉ុន្តែ តើនរណាទ្រាំមិននិយាយកើត?
យ៉ូប 4:3 (គខប)
លោកបានទូន្មានមនុស្សជាច្រើន ហើយលោកក៏បានជួយមនុស្សជាច្រើន ឲ្យមានកម្លាំងឡើងវិញដែរ។
យ៉ូប 4:4 (គខប)
ពាក្យដែលលោកមានប្រសាសន៍ បានធ្វើឲ្យអ្នកដែលដួលអាចងើបឡើងវិញ លោកក៏បានធ្វើឲ្យអ្នកដែលទន់ជង្គង់ អាចឈរមាំមួនឡើងវិញដែរ។
យ៉ូប 4:5 (គខប)
ឥឡូវនេះ ដល់វេនលោក លោកបែរជាបាក់ទឹកចិត្ត ពេលហេតុការណ៍នេះកើតមានដល់លោក លោកបែរជាវិលវល់ក្នុងចិត្តទៅវិញ។
យ៉ូប 4:6 (គខប)
លោកគោរពកោតខ្លាចព្រះជាម្ចាស់ ហើយរស់នៅដោយទៀងត្រង់ ដូច្នេះ ចូរមានសង្ឃឹម និងផ្ញើជីវិតលើព្រះអង្គចុះ។
យ៉ូប 4:7 (គខប)
សូមលោកគិតមើលចុះថា តើមនុស្សស្លូតត្រង់ដែលវិនាសសូន្យ ហើយមនុស្សសុចរិតដែលអន្តរាយឬទេ?
យ៉ូប 4:8 (គខប)
ខ្ញុំធ្លាប់ឃើញថា អស់អ្នកដែលភ្ជួររាស់ សាបព្រោះអំពើអាក្រក់ និងអំពើទុច្ចរិត រមែងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្តជានិច្ច
យ៉ូប 4:9 (គខប)
គឺពួកគេវិនាសដោយសារព្រះពិរោធរបស់ ព្រះជាម្ចាស់ដែលបក់បោកមកលើពួកគេ ដូចព្យុះសង្ឃរា។
យ៉ូប 4:10 (គខប)
ពួកគេស្រែកដូចសិង្ហ ហើយគ្រហឹមដូចខ្លា តែព្រះអម្ចាស់នឹងបំបិទមាត់ ហើយបំបាក់ចង្កូមរបស់ពួកគេ។
យ៉ូប 4:11 (គខប)
សិង្ហសាហាវនឹងវិនាសទៅដោយអត់អាហារ កូនរបស់វានឹងខ្ចាត់ខ្ចាយទៅគ្រប់ទិសទី។
យ៉ូប 4:12 (គខប)
ខ្ញុំបានឮសេចក្ដីមួយយ៉ាងស្ងាត់ៗ ហើយត្រចៀកខ្ញុំស្ដាប់ឮសំឡេងមួយ យ៉ាងស្រាលៗ។
យ៉ូប 4:13 (គខប)
ខ្ញុំឮសេចក្ដីនោះក្នុងសុបិននៅពេលយប់ គឺក្នុងពេលដែលមនុស្សដេកលង់លក់ឥតដឹងខ្លួន។
យ៉ូប 4:14 (គខប)
ខ្ញុំភ័យខ្លាច និងរន្ធត់ ញាប់ញ័រសព្វសព៌ាង្គកាយ
យ៉ូប 4:15 (គខប)
គឺហាក់ដូចជាមានខ្យល់បក់មកប៉ះនឹង ផ្ទៃមុខរបស់ខ្ញុំ ធ្វើឲ្យខ្ញុំព្រឺសម្បុរ។
យ៉ូប 4:16 (គខប)
មានម្នាក់ឈរនៅក្បែរខ្ញុំ តែខ្ញុំមើលមិនស្គាល់ថាជានរណាទេ មានដូចជាស្រមោលមួយនៅចំពោះមុខខ្ញុំ ហើយក្នុងភាពស្ងប់ស្ងាត់នោះ ខ្ញុំឮសំឡេងមួយបន្លឺឡើងថា:
យ៉ូប 4:17 (គខប)
“តើមនុស្សដែលតែងតែស្លាប់ សុចរិតជាងព្រះជាម្ចាស់ តើគេបរិសុទ្ធជាងព្រះដែលបានបង្កើតខ្លួនឬ?
យ៉ូប 4:18 (គខប)
សូម្បីតែពួកទេវតា ជាអ្នកបម្រើរបស់ព្រះអង្គ ក៏ព្រះអង្គទុកចិត្តពុំបានទៅហើយ ព្រោះព្រះអង្គទតឃើញគេមានកំហុស
យ៉ូប 4:19 (គខប)
នោះចំណង់បើមនុស្សដែលមានធាតុជាដីឥដ្ឋ កើតមកពីធូលីដី ហើយដែលគេអាចជាន់កម្ទេចដូចដង្កូវនេះ តើឲ្យព្រះអង្គទុកចិត្តដូចម្ដេចបាន?
យ៉ូប 4:20 (គខប)
ក្នុងពេលតែមួយថ្ងៃ មនុស្សត្រូវអន្តរាយ ហើយវិនាសសូន្យទៅ ដោយគ្មាននរណាចាប់អារម្មណ៍ឡើយ។
យ៉ូប 4:21 (គខប)
ពេលខ្សែជីវិតរបស់គេត្រូវដាច់ គេស្លាប់ទៅ ទាំងមិនយល់អ្វីទាំងអស់”។
យ៉ូប 1:4 (គខប)
កូនប្រុសៗរបស់លោកតែងតែទៅជប់លៀងនៅផ្ទះរបស់ពួកគេ តាមវេនរៀងៗខ្លួន ហើយក៏អញ្ជើញបងប្អូនស្រីៗទាំងបីនាក់ទៅចូលរួមដែរ។
យ៉ូប 2:4 (គខប)
មារសាតាំងទូល ព្រះអម្ចាស់ ថា៖ «ស្បែកសងស្បែក! មនុស្សសុខចិត្តប្រគល់អ្វីៗទាំងអស់ដែលខ្លួនមាន ដើម្បីឲ្យរួចជីវិត។
យ៉ូប 3:4 (គខប)
សូមឲ្យថ្ងៃនោះប្រែទៅជាងងឹត ហើយកុំឲ្យព្រះជាម្ចាស់ ដែលគង់នៅស្ថានលើ រវីរវល់នឹងថ្ងៃនោះ ហើយក៏កុំឲ្យមានពន្លឺបំភ្លឺថ្ងៃនោះឡើយ!
យ៉ូប 5:4 (គខប)
សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់ ហើយកុំឲ្យមាននរណាការពារគេ នៅពេលចៅក្រមដាក់ទោស។