លទ្ធ​ផល​ស្វែង​រកសម្រាប់៖ Jeremiah 29:11

យេរេមា 29:11 (គខប)

យើង​ស្គាល់​ច្បាស់​នូវ​គម្រោង‌ការ​ដែល​យើង​បាន​គ្រោង​ទុក សម្រាប់​អ្នក​រាល់​គ្នា ជា​គម្រោង‌ការ​ដែល​ផ្ដល់​សេចក្ដី​សុខ‌សាន្ត​ដល់​អ្នក​រាល់​គ្នា គឺ​មិន​មែន​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ទេ។ យើង​នឹង​ផ្ដល់​សេចក្ដី​សង្ឃឹម និង​អនាគត​ល្អ​ឲ្យ​អ្នក​រាល់​គ្នា - នេះ​ជា​ព្រះ‌បន្ទូល​របស់​ ព្រះ‌អម្ចាស់ ។

សុភាសិត 29:11 (គខប)

មនុស្ស​ល្ងង់​ខ្លៅ​រមែង​បញ្ចេញ​កំហឹង​របស់​ខ្លួន​ឲ្យ​គេ​ឃើញ រីឯ​មនុស្ស​មាន​ប្រាជ្ញា​តែងតែ​ចេះ​ទប់​កំហឹង។

អេសាយ 29:11 (គខប)

ចំពោះ​អ្នក​រាល់​គ្នា អត្ថ‌ន័យ​នៃ​និមិត្ត​ហេតុ​ដ៏​អស្ចារ្យ​ទាំង​នេះ ប្រៀប​បាន​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក ក្នុង​សៀវភៅ​មួយ​បិទ​ត្រា​ជិត ហើយ​គេ​យក​ទៅ​ឲ្យ​មនុស្ស​ម្នាក់​ដែល ចេះ​អក្សរ ទាំង​ពោល​ថា «ចូរ​អាន​ទៅ!» តែ​អ្នក​នោះ​តប​មក​វិញ​ថា «ខ្ញុំ​អាន​ពុំ​កើត​ទេ ព្រោះ​សៀវភៅ​នេះ​មាន​បិទ​ត្រា!»។

អេសេគាល 29:11 (គខប)

គ្មាន​ដាន​ជើង​មនុស្ស ឬ​ដាន​ជើង​សត្វ​ណា​មួយ​ដើរ​កាត់​ស្រុក​នោះ​ទៀត​ឡើយ ហើយ​ទឹក​ដី​នោះ​នឹង​គ្មាន​នរណា​រស់​នៅ​ក្នុង​អំឡុង​ពេល​សែ‌សិប​ឆ្នាំ។

និក្ខមនំ 29:11 (គខប)

ត្រូវ​អារ-ក​គោ​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ ព្រះ‌អម្ចាស់ ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

ជនគណនា 29:11 (គខប)

ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​សុំ​រំដោះ​បាប តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។

យ៉ូប 29:11 (គខប)

ពេល​មនុស្ស‌ម្នា​ឮ​ខ្ញុំ​និយាយ គេ​ឲ្យ​ពរ​ខ្ញុំ ពេល​គេ​ឃើញ​ខ្ញុំ គេ​ពោល​សរសើរ​ខ្ញុំ

ទុតិយកថា 29:11 (គខប)

ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​អ្នក​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ដោយ​សច្ចា​ថា​នឹង​អនុវត្ត​តាម។

១ សាំយូអែល 29:11 (គខប)

ព្រឹក​ឡើង​លោក​ដាវីឌ ព្រម​ទាំង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ក្រោក​ពី​ព្រលឹម វិល​ត្រឡប់​ទៅ​ស្រុក​ភីលីស្ទីន​វិញ។ ចំណែក​ឯ​កង‌ទ័ព​ភីលីស្ទីន​នាំ​គ្នា​ចេញ​ដំណើរ​ទៅ​ដល់​យេស‌រាល។

១ របាក្សត្រ 29:11 (គខប)

ព្រះ‌អម្ចាស់ ​អើយ ព្រះអង្គ​ជា​ព្រះ​ដ៏​ឧត្ដុង្គ‌ឧត្ដម ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះ‌បារមី តេជា‌នុភាព និង​សិរី‌រុងរឿង ដ្បិត​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី សុទ្ធ​តែ​ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ។ ព្រះ‌អម្ចាស់ ​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់​ដែរ។

២ របាក្សត្រ 29:11 (គខប)

ឥឡូវ​នេះ សូម​កូន​ចៅ​លែង​ខ្ជី‌ខ្ជា​ទៀត​ទៅ ដ្បិត​ ព្រះ‌អម្ចាស់ ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ឲ្យ​ឈរ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដើម្បី​បំពេញ​មុខងារ​បម្រើ​ព្រះអង្គ ក្នុង​ការ​ថ្វាយ​គ្រឿង​ក្រអូប»។

ទំនុកតម្កើង 29:11 (គខប)

ព្រះ‌អម្ចាស់ ​ប្រទាន​ឫទ្ធា‌នុភាព ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ព្រះ‌អម្ចាស់ ​ប្រទាន​ពរ​ឲ្យ​ប្រជា‌រាស្ត្រ របស់​ព្រះអង្គ​មាន​សន្តិ‌ភាព។

លោកុប្បត្តិ 29:11 (គខប)

បន្ទាប់​មក លោក​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។

ម៉ាថាយ 11:29 (គខប)

ចូរ​យក​នឹម ​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។

សុភាសិត 11:29 (គខប)

អ្នក​ណា​ធ្វើ​ឲ្យ​គ្រួសារ​របស់​ខ្លួន​មាន​ទុក្ខ​កង្វល់ អ្នក​នោះ​នឹង​មិន​ទទួល​ផល​អ្វី​ទាំង​អស់។ មនុស្ស​ល្ងី‌ល្ងើ​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​បម្រើ​របស់​មនុស្ស​មាន​ប្រាជ្ញា។

ដានីយ៉ែល 11:29 (គខប)

លុះ​ដល់​ពេល​កំណត់ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​អាណា‌ចក្រ​ខាង​ត្បូង​សា​ជា​ថ្មី ប៉ុន្តែ លើក​នេះ​ពុំ​ដូច​គ្រា​មុន​ទេ

ម៉ាកុស 11:29 (គខប)

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ខ្ញុំ​សុំ​សួរ​អស់​លោក​នូវ​សំណួរ​មួយ បើ​អស់​លោក​ឆ្លើយ​មក​ខ្ញុំ ខ្ញុំ​នឹង​ប្រាប់​អស់​លោក​វិញ​ថា ខ្ញុំ​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​លើ​អំណាច​អ្វី។

លូកា 11:29 (គខប)

ខណៈ​នោះ មហា‌ជន​ប្រជុំ​គ្នា​យ៉ាង​ច្រើន​កុះ‌ករ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «មនុស្ស​ជំនាន់​នេះ​អាក្រក់​ណាស់ គេ​ចង់​ឃើញ​តែ​ទី​សម្គាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​ប្រទាន​ទី​សម្គាល់​ណា​ផ្សេង ក្រៅ​ពី​ទី​សម្គាល់​របស់​ព្យាការី*​យ៉ូណាស​ឡើយ។

យ៉ូហាន 11:29 (គខប)

នាង​ម៉ារី​ឮ​ហើយ ក៏​ស្ទុះ​ក្រោក​ឡើង ទៅ​គាល់​ព្រះ‌យេស៊ូ​ជា​ប្រញាប់។

កិច្ចការ 11:29 (គខប)

ពួក​សិស្ស*​នាំ​គ្នា​សម្រេច​ចិត្ត​ផ្ញើ​ជំនួយ តាម​សមត្ថ‌ភាព​រៀងៗ​ខ្លួន ទៅ​ជូន​បងប្អូន​នៅ​ស្រុក​យូដា។

រ៉ូម 11:29 (គខប)

កាល​ណា​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ព្រះ‌អំណោយ​ទាន​ហើយ ព្រះអង្គ​មិន​ដក​ហូត​វិញ​ទេ ហើយ​កាល​ណា​ព្រះអង្គ​ត្រាស់​ហៅ ព្រះអង្គ​ក៏​មិន​ប្រែ‌ប្រួល​ដែរ។

លេវីវិន័យ 11:29 (គខប)

ក្នុង​ចំណោម​សត្វ​លូន​វារ​នៅ​លើ​ដី ពពួក​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ មាន​ដូច​ត​ទៅ: ស្កា កណ្ដុរ បង្កួយ​គ្រប់​ប្រភេទ

ជនគណនា 11:29 (គខប)

លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ ព្រះ‌អម្ចាស់ ​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ ព្រះ‌អម្ចាស់ ​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ ឲ្យ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។

ចៅហ្វាយ 11:29 (គខប)

គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ ព្រះ‌អម្ចាស់ ​សណ្ឋិត​លើ​លោក​យែបថា លោក​បាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាដ និង​ស្រុក​ម៉ាណា‌សេ រួច​ទៅ​ដល់​មីស‌ប៉ា ក្នុង​ស្រុក​កាឡាដ។ បន្ទាប់​មក លោក​បន្ត​ដំណើរ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ស្រុក​អាំម៉ូន។

នេហេមា 11:29 (គខប)

អេនរី‌ម៉ូន សូរ៉ាស់ យ៉ាមូត