លទ្ធផលស្វែងរកសម្រាប់៖ Isaiah 64:8
អេសាយ 64:8 (គខប)
ឱ ព្រះអម្ចាស់ អើយ សូមកុំព្រះពិរោធ នឹងយើងខ្ញុំខ្លាំងពេក សូមកុំចងចាំអំពើអាក្រក់របស់យើងខ្ញុំ រហូតតទៅឡើយ សូមទតមើលចុះ យើងខ្ញុំទាំងអស់គ្នា សុទ្ធតែជាប្រជារាស្ត្ររបស់ព្រះអង្គ។
ទំនុកតម្កើង 64:8 (គខប)
ពាក្យសម្ដីរបស់ពួកគេបានធ្វើឲ្យខ្លួនវិនាស អស់អ្នកដែលឃើញពួកគេ នឹងនាំគ្នាគ្រវីក្បាល។
១ ពង្សាវតារក្សត្រ 8:64 (គខប)
ថ្ងៃនោះ ព្រះរាជាញែកទីលាននៅខាងមុខព្រះដំណាក់របស់ ព្រះអម្ចាស់ ជាសក្ការៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វដែលជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិននៅមុខទ្វារចូលទីសក្ការៈនោះតូចពេក ពុំអាចដាក់តង្វាយទាំងអស់បាន។