លទ្ធ​ផល​ស្វែង​រកសម្រាប់៖ 1 Samuel 15:22

១ កូរិនថូស 15:22 (គខប)

មនុស្ស​ទាំង​អស់​បាន​ស្លាប់​រួម​ជា​មួយ​លោក​អដាំ​យ៉ាង​ណា គេ​ក៏​នឹង​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​យ៉ាង​នោះ​ដែរ

១ សាំយូអែល 15:22 (គខប)

លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើ​ ព្រះ‌អម្ចាស់ ​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​ដុត​ទាំង​មូល ព្រម​ទាំង​យញ្ញ‌បូជា ខ្លាំង​ជាង​ការ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឬ? ទេ! ការ​ស្ដាប់​បង្គាប់​ប្រសើរ​ជាង​ថ្វាយ​យញ្ញ‌បូជា​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ក៏​ប្រសើរ​ជាង​ការ​ថ្វាយ​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។

១ របាក្សត្រ 15:22 (គខប)

លោក​កេណា‌នា ជា​មេ​ដឹក​នាំ​ក្រុម​លេវី​ផ្នែក​ខាង​លី​សែង បាន​ទទួល​បន្ទុក​មើល​ការ​ខុស​ត្រូវ​លើ​ការ​សែង​ហិប​នេះ ព្រោះ​គាត់​មាន​សមត្ថ‌ភាព។

១ ពង្សាវតារក្សត្រ 15:22 (គខប)

ពេល​នោះ ព្រះ‌បាទ​អេសា​ប្រមូល​ជន‌ជាតិ​យូដា​ទាំង​មូល ឥត​ខ្វះ​អ្នក​ណា​ម្នាក់​ឡើយ ដើម្បី​ជញ្ជូន​ថ្ម និង​ឈើ ដែល​ព្រះ‌បាទ​បាសា​ប្រើ​សម្រាប់​សង់​កំពែង​ក្រុង​រ៉ាម៉ា។ ព្រះ‌បាទ​អេសា​យក​ថ្ម និង​ឈើ​ទាំង​នោះ​ទៅ​សង់​កំពែង​ក្រុង​កេបា ក្នុង​ទឹក​ដី​បេន‌យ៉ាមីន និង​ក្រុង​មីសប៉ា។

១ សាំយូអែល 22:15 (គខប)

ថ្ងៃ​នោះ មិន​មែន​ជា​ថ្ងៃ​ដំបូង​បង្អស់​ទេ ដែល​ទូលបង្គំ​ទូល​សួរ​ព្រះ‌ជាម្ចាស់​ជូន​លោក។ ទូលបង្គំ​គ្មាន​គំនិត​ក្បត់​ព្រះ‌ករុណា​សោះ! សូម​ព្រះ‌ករុណា​មេត្តា​កុំ​ទម្លាក់​ទោស​មក​លើ​ទូលបង្គំ ឬ​លើ​នរណា​ម្នាក់ ក្នុង​ក្រុម​គ្រួសារ​របស់​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ពុំ​បាន​ដឹង​រឿងរ៉ាវ​ទាំង​នេះ​ទេ ទោះ​បី​រឿង​តូច ឬ​ធំ​ក្ដី»។

១ របាក្សត្រ 22:15 (គខប)

មាន​ពួក​ជាង​ជា​ច្រើន​ដែល​អាច​ចូល​រួម​ក្នុង​ការ​សាង​សង់​ជា​មួយ​បុត្រ គឺ​ជាង​ឈើ ជាង​ដាប់​ថ្ម ជាង​ចម្លាក់​ថ្ម និង​ឈើ ព្រម​ទាំង​ជាង​ដ៏​ចំណាន​ដែល​ប៉ិន‌ប្រសប់​ក្នុង​កិច្ចការ​គ្រប់​ប្រភេទ។

១ ពង្សាវតារក្សត្រ 22:15 (គខប)

លោក​ចូល​ទៅ​គាល់​ព្រះ‌រាជា ហើយ​ស្ដេច​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ថា៖ «មីកា‌យ៉ា​អើយ តើ​យើង​ទាំង​ពីរ​ត្រូវ​ចេញ​ទៅ​វាយ​យក​ក្រុងរ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ឬ​មិន​ត្រូវ​ទៅ?»។ លោក​មីកា‌យ៉ា​ទូល​ថា៖ «សូម​ព្រះ‌ករុណា​យាង​ទៅ​ចុះ! ព្រះ‌ករុណា​មុខ​ជា​ទទួល​ជ័យ‌ជម្នះ​មិន​ខាន! ព្រះ‌អម្ចាស់​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ហើយ​តើ!»។

សុភាសិត 15:22 (គខប)

ខ្វះ​ការ​ពិគ្រោះ​គ្នា គម្រោង‌ការ​តែងតែ​បរា‌ជ័យ មាន​ទី​ប្រឹក្សា​ច្រើន គម្រោង‌ការ​តែងតែ​សម្រេច។

ម៉ាថាយ 15:22 (គខប)

មាន​ស្ត្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ​ចូល​មក​គាល់​ព្រះអង្គ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ‌រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ម្ចាស់​ផង! កូន​ស្រី​ខ្ញុំ​ម្ចាស់​ត្រូវ​អារក្ស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។

ម៉ាកុស 15:22 (គខប)

គេ​បណ្ដើរ​ព្រះ‌យេស៊ូ​មក​ដល់​កន្លែង​មួយ​ឈ្មោះ “គាល់‌កូថា” ដែល​ប្រែ​ថា “ភ្នំ​លលាដ៍​ក្បាល”។

លូកា 15:22 (គខប)

ឪពុក​ប្រាប់​ពួក​អ្នក​បម្រើ​ថា “ចូរ​ទៅ​យក​សម្លៀក‌បំពាក់​ល្អៗ​បំផុត មក​ពាក់​ឲ្យ​កូន​ខ្ញុំ​ជា​ប្រញាប់ ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង មក​ពាក់​ឲ្យ​ផង។

យ៉ូហាន 15:22 (គខប)

ប្រសិន​បើ​ខ្ញុំ​មិន​បាន​មក​ក្នុង​លោក​នេះ ហើយ​មិន​បាន​និយាយ​ប្រាប់​គេ​ទេ គេ​គ្មាន​ជាប់​បាប​អ្វី​សោះ។ ប៉ុន្តែ ឥឡូវ​នេះ គេ​គ្មាន​អ្វី​ដោះ‌សា​អំពី​បាប​របស់​ខ្លួន​ឡើយ។

កិច្ចការ 15:22 (គខប)

ពេល​នោះ ក្រុម​សាវ័ក ក្រុម​ព្រឹទ្ធា‌ចារ្យ និង​ក្រុម‌ជំនុំ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើស​យក​បងប្អូន​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ជា​អ្នក​ដែល​ពួក​បងប្អូន​គោរព ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស។ គេ​បាន​ជ្រើស​យក​លោក​យូដាស ហៅ​បារសា‌បាស និង​លោក​ស៊ីឡាស។

រ៉ូម 15:22 (គខប)

ការ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ខាន​ជា​ច្រើន​ដង មិន​បាន​មក​សួរ​សុខ​ទុក្ខ​បងប្អូន។

និក្ខមនំ 15:22 (គខប)

លោក​ម៉ូសេ​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​សមុទ្រ​កក់ ឆ្ពោះ​ទៅ​វាល​រហោ‌ស្ថាន​ស៊ើរ។ ពួក​គេ​ធ្វើ​ដំណើរ​អស់​រយៈ​ពេល​បី​ថ្ងៃ ក្នុង​វាល​រហោ‌ស្ថាន ដោយ​ឥត​ជួប​ប្រទះ​នឹង​ទឹក​ទាល់​តែ​សោះ។

លេវីវិន័យ 15:22 (គខប)

អ្នក​ប៉ះ​នឹង​កៅ‌អី​ដែល​នាង​បាន​អង្គុយ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

ជនគណនា 15:22 (គខប)

ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ខុស ដោយ​អចេតនា គឺ​មិន​ប្រព្រឹត្ត​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ ព្រះ‌អម្ចាស់ ​បង្គាប់​មក​លោក​ម៉ូសេ

ទុតិយកថា 15:22 (គខប)

ត្រូវ​បរិភោគ​សត្វ​នោះ​នៅ​កន្លែង​ដែល​អ្នក​រស់​នៅ មនុស្ស​មិន​បរិសុទ្ធ ឬ​មនុស្ស​បរិសុទ្ធ អាច​បរិភោគ​បាន​ដូច​គ្នា គឺ​ដូច​បរិភោគ​សាច់​ក្ដាន់ ឬ​សាច់​ឈ្លូស​ដែរ។

យ៉ូស្វេ 15:22 (គខប)

គីណា ឌីម៉ូ‌ណា អាដា‌ដា

២ សាំយូអែល 15:22 (គខប)

ព្រះ‌បាទ​ដាវីឌ​តប​ថា៖ «ល្អ​ហើយ! ចូរ​ធ្វើ​ដំណើរ​ទៅ​មុខ​ចុះ!»។ ដូច្នេះ លោក​អ៊ីត‌តាយ​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ជា​មួយ​ពល​ទាហាន និង​ក្រុម​គ្រួសារ​របស់​គេ។

២ ពង្សាវតារក្សត្រ 15:22 (គខប)

កាល​ព្រះ‌បាទ​មណា‌ហិម​សោយ​ទិវង្គត ព្រះ‌បាទ​ពេកា‌ហ៊ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

យ៉ូប 15:22 (គខប)

គេ​គ្មាន​សង្ឃឹម​ថា​អាច​គេច​ផុត​ពី​សេចក្ដី​ងងឹត និង​គេច​ផុត​ពី​មុខ​ដាវ​បាន​ឡើយ។

កាឡាទី 5:22 (គខប)

រីឯ​ផល​ដែល​កើត​មក​ពី​ព្រះ‌វិញ្ញាណ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ត ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ចិត្ត​សន្ដោស​មេត្តា ជំនឿ

ទំនុកតម្កើង 55:22 (គខប)

ចូរ​ផ្ញើ​ជីវិត​លើ​ ព្រះ‌អម្ចាស់ នោះ​ទ្រង់​នឹង​ជួយ​គាំទ្រ​អ្នក​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មិន​ដែល​ទុក​ឲ្យ​មនុស្ស​សុចរិត ត្រូវ​បរា‌ជ័យ​រហូត​នោះ​ទេ។

សុភាសិត 5:22 (គខប)

កំហុស​របស់​មនុស្ស​អាក្រក់​ជា​ចំណង​ចង​ខ្លួន ហើយ​អំពើ​បាប​ជា​អន្ទាក់​ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​រើ​ពុំ​រួច។