សេផានា 3:14-15
សេផានា 3:14-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើង ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់ពីចិត្តទៅ! ព្រះយេហូវ៉ាបានលើកលែងទោសឲ្យអ្នក ព្រះអង្គបានបង្វែរខ្មាំងសត្រូវរបស់អ្នកចេញ។ ព្រះយេហូវ៉ាជាមហាក្សត្ររបស់អ៊ីស្រាអែល គង់នៅកណ្ដាលអ្នក អ្នកនឹងមិនខ្លាចសេចក្ដីអាក្រក់ទៀតឡើយ។
សេផានា 3:14-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រុងស៊ីយ៉ូនអើយ ចូរបន្លឺសំឡេងដោយអំណរ! ជនជាតិអ៊ីស្រាអែលអើយ ចូរនាំគ្នាស្រែកជយឃោស! ក្រុងយេរូសាឡឹមអើយ ចូរមានអំណរសប្បាយ! ចូររីករាយយ៉ាងខ្លាំង! ព្រះអម្ចាស់បានលើកលែងទោសឲ្យអ្នក ព្រះអង្គបានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ ព្រះអម្ចាស់ ជាព្រះមហាក្សត្រនៃ ជនជាតិអ៊ីស្រាអែល គង់នៅជាមួយអ្នក អ្នកនឹងមិនខ្លាចទុក្ខវេទនាទៀតឡើយ។
សេផានា 3:14-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើងចុះ ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ ហើយរីករាយឲ្យអស់អំពីចិត្តទៅ ព្រះយេហូវ៉ា ទ្រង់បានលើកទោសឯងចោល ទ្រង់បានបោះខ្មាំងសត្រូវរបស់ឯងចេញហើយ ឯស្តេចនៃសាសន៍អ៊ីស្រាអែល គឺព្រះយេហូវ៉ា ទ្រង់គង់នៅកណ្តាលឯង ឯងមិនត្រូវរងការអាក្រក់ទៀតឡើយ