សេផានា 1:5-9
សេផានា 1:5-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អស់អ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំពលបរិវារនៅលើមេឃ អស់អ្នកដែលថ្វាយបង្គំ ហើយស្បថដល់ព្រះយេហូវ៉ា តែក៏ស្បថដោយព្រះម៉ូឡុកផង អស់អ្នកដែលបានរាថយ លែងដើរតាមព្រះយេហូវ៉ា ជាអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬសួរយោបល់ពីព្រះអង្គសោះ។ ចូរស្ងាត់ស្ងៀមចំពោះព្រះអម្ចាស់យេហូវ៉ាចុះ! ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ានៅជិតបង្កើយ ព្រះយេហូវ៉ាបានរៀបចំយញ្ញបូជា ព្រះអង្គបានញែកភ្ញៀវ ដែលចូលរួមជប់លៀងឲ្យបានបរិសុទ្ធ។ នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា យើងនឹងដាក់ទោសពួកមន្ត្រី និងពួកកូនស្តេច ព្រមទាំងអស់អ្នកដែលតែងខ្លួន ដោយសម្លៀកបំពាក់តាមសាសន៍ដទៃ។ នៅថ្ងៃនោះ យើងនឹងធ្វើទោសដល់អស់អ្នក ដែលលោតរំលងក្របទ្វារ និងអស់អ្នកដែលបំពេញផ្ទះរបស់ចៅហ្វាយខ្លួន ដោយអំពើឃោរឃៅ និងការឆបោក។
សេផានា 1:5-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
យើងក៏កម្ទេចអស់អ្នកដែលឡើងលើផ្ទះ ដើម្បីថ្វាយបង្គំផ្កាយ ព្រមទាំងអស់អ្នកដែលក្រាបថ្វាយបង្គំយើង ហើយស្បថក្នុងនាមយើងជាព្រះអម្ចាស់ផង ស្បថក្នុងនាមព្រះម៉ូឡុករបស់គេផង។ យើងនឹងកម្ទេចអស់អ្នកដែលងាកចេញពីយើង ជាព្រះអម្ចាស់ អស់អ្នកដែលមិនស្វែងរកយើង ហើយក៏មិនស្វែងរកយោបល់ពីយើងដែរ»។ ចូរស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្រព្រះជាអម្ចាស់ ដ្បិតថ្ងៃរបស់ព្រះអម្ចាស់នៅជិតបង្កើយហើយ។ ព្រះអម្ចាស់បានរៀបចំយញ្ញបូជា ព្រះអង្គជម្រះភ្ញៀវដែលត្រូវចូលរួមជប់លៀង ឲ្យបានបរិសុទ្ធហើយ។ «នៅថ្ងៃធ្វើយញ្ញបូជា យើងនឹងដាក់ទោស ពួកមេដឹកនាំ និងកូនៗរបស់ស្ដេច ព្រមទាំងអស់អ្នកដែលស្លៀកពាក់តាម សាសន៍ដទៃ។ នៅថ្ងៃនោះ យើងនឹងដាក់ទោសអស់អ្នកដែល លោតពីលើក្របទ្វារព្រះវិហារ តាមរបៀប សាសន៍ដទៃ។ យើងក៏នឹងដាក់ទោសអស់អ្នកដែលប្រព្រឹត្ត អំពើឃោរឃៅ និងកលល្បិច ពាសពេញវិហារនៃព្រះរបស់ខ្លួនដែរ។
សេផានា 1:5-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នឹងពួកអ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំដល់ពលបរិវារនៅលើមេឃ ហើយពួកអ្នកដែលថ្វាយបង្គំ គឺដែលស្បថដល់ទាំងព្រះយេហូវ៉ា នឹងដល់ព្រះម៉ូឡុកផង ហើយពួកអ្នកដែលបានរាថយ ចេញពីការគោរពតាមព្រះយេហូវ៉ា នឹងពួកអ្នកដែលមិនបានស្វែងរកព្រះយេហូវ៉ា ឬស៊ើបសួរតាមទ្រង់សោះ។ ចូរឲ្យនៅស្ងៀមចំពោះព្រះអម្ចាស់យេហូវ៉ាចុះ ដ្បិតថ្ងៃនៃព្រះយេហូវ៉ាជិតដល់ហើយ ពីព្រោះព្រះយេហូវ៉ាទ្រង់បានចាត់ចែងយញ្ញបូជា ទ្រង់បានរើសពួកអ្នកដែលត្រូវអញ្ជើញមកហើយ នៅថ្ងៃដែលថ្វាយយញ្ញបូជារបស់ព្រះយេហូវ៉ា នោះអញនឹងធ្វើទោសដល់ទាំងពួកចៅហ្វាយ នឹងពួកកូនស្តេច ហើយពួកអ្នកដែលតែងខ្លួន ដោយសំលៀកបំពាក់របស់សាសន៍ដទៃផង នៅថ្ងៃនោះ អញនឹងធ្វើទោសដល់ពួកអ្នកដែលលោតរំលងមេទ្វារ ហើយបំពេញផ្ទះរបស់ចៅហ្វាយគេ ដោយសេចក្ដីច្រឡោតនឹងសេចក្ដីឆបោក