សេផានា 1:4-9

សេផានា 1:4-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​នឹង​លូក​ដៃ​ទៅ​ទាស់​នឹង​ស្រុក​យូដា ហើយ​ទាស់​នឹង​ពួក​អ្នក​នៅ ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ដែរ ក៏​នឹង​កាត់​សំណល់​របស់​ព្រះ‌បាល​ចេញ​ពី​ទី​នេះ ព្រម​ទាំង​ឈ្មោះ​ពួក​សង្ឃ​ដែល​បម្រើ​រូប​ព្រះ រួម​ជា‌មួយ​ពួក​សង្ឃ អស់​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ពល‌បរិវារ​នៅ​លើ​មេឃ អស់​អ្នក​ដែល​ថ្វាយ‌បង្គំ ហើយ​ស្បថ​ដល់​ព្រះ‌យេហូវ៉ា តែ​ក៏​ស្បថ​ដោយ​ព្រះ‌ម៉ូឡុក​ផង អស់​អ្នក​ដែល​បាន​រា​ថយ លែង​ដើរ​តាម​ព្រះ‌យេហូវ៉ា ជា​អ្នក​ដែល​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ឬ​សួរ​យោបល់​ពី​ព្រះ‌អង្គ​សោះ។ ចូរ​ស្ងាត់‌ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់‌យេហូវ៉ា​ចុះ! ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា​នៅ​ជិតបង្កើយ ព្រះ‌យេហូវ៉ា​បានរៀប​ចំ​យញ្ញ‌បូជា ព្រះ‌អង្គ​បាន​ញែក​ភ្ញៀវ ដែល​ចូល​រួម​ជប់​លៀង​ឲ្យ​បាន​បរិសុទ្ធ។ នៅ​ថ្ងៃ​ដែល​ថ្វាយ​យញ្ញ‌បូជា​របស់​ព្រះ‌យេហូវ៉ា យើង​នឹង​ដាក់​ទោសពួក​មន្ត្រី និង​ពួក​កូន​ស្តេច ព្រម​ទាំង​អស់​អ្នក​ដែល​តែង​ខ្លួន ដោយ​សម្លៀក‌បំពាក់​តាម​សាសន៍​ដទៃ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ទោស​ដល់​អស់​អ្នក ដែល​លោត​រំលង​ក្រប​ទ្វារ និង​អស់​អ្នក​ដែល​បំពេញ​ផ្ទះ​របស់​ចៅ‌ហ្វាយ​ខ្លួន ដោយ​អំពើ​ឃោរ​ឃៅ និង​ការ​ឆបោក។

ចែក​រំលែក
អាន សេផានា 1

សេផានា 1:4-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​នឹង​លើក​ដៃ​ប្រហារ​ស្រុក​យូដា និង​ប្រជា‌ជន​ទាំង​អស់​នៅ​ក្រុង​យេរូ‌សាឡឹម យើង​នឹង​កម្ទេច​អ្វីៗ​ដែល​គេ​នៅ​តែ​ប្រើ‌ប្រាស់ សម្រាប់​គោរព​ព្រះ​បាល ព្រម​ទាំង​លែង​ឲ្យ​មាន​នរណា​នឹក​នា​ដល់ ពួក​អាចារ្យ និង​ពួក​បូជា‌ចារ្យ​របស់ ព្រះ​នោះ​ទៀត។ យើង​ក៏​កម្ទេច​អស់​អ្នក​ដែល​ឡើង​លើ​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ផ្កាយ ព្រម​ទាំង​អស់​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​យើង ហើយ​ស្បថ​ក្នុង​នាម​យើង​ជា​ព្រះ‌អម្ចាស់​ផង ស្បថ​ក្នុង​នាម​ព្រះ​ម៉ូឡុក​របស់​គេ​ផង។ យើង​នឹង​កម្ទេច​អស់​អ្នក​ដែល​ងាក​ចេញ​ពី​យើង ជា​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង ហើយ​ក៏​មិន​ស្វែង​រក​យោបល់​ពី​យើង​ដែរ»។ ចូរ​ស្ងៀម​ស្ងាត់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌អម្ចាស់ ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​នៅ​ជិត​បង្កើយ​ហើយ។ ព្រះ‌អម្ចាស់​បាន​រៀបចំ​យញ្ញ‌បូជា ព្រះអង្គ​ជម្រះ​ភ្ញៀវ​ដែល​ត្រូវ​ចូល​រួម​ជប់‌លៀង ឲ្យ​បាន​បរិសុទ្ធ​ហើយ។ «នៅ​ថ្ងៃ​ធ្វើ​យញ្ញ‌បូជា យើង​នឹង​ដាក់​ទោស ពួក​មេ​ដឹក​នាំ និង​កូនៗ​របស់​ស្ដេច ព្រម​ទាំង​អស់​អ្នក​ដែល​ស្លៀក​ពាក់​តាម សាសន៍​ដទៃ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ដាក់​ទោស​អស់​អ្នក​ដែល លោត​ពី​លើ​ក្រប​ទ្វារ​ព្រះ‌វិហារ តាម​របៀប សាសន៍​ដទៃ។ យើង​ក៏​នឹង​ដាក់​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ និង​កល‌ល្បិច ពាស‌ពេញ​វិហារ​នៃ​ព្រះ​របស់​ខ្លួន​ដែរ។

ចែក​រំលែក
អាន សេផានា 1

សេផានា 1:4-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

អញ​នឹង​លូក​ដៃ​ទៅ​លើ​ស្រុក​យូដា ហើយ​លើ​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម​ទាំង​ប៉ុន្មាន​ដែរ ក៏​នឹង​កាត់​ផ្តិល​សំណល់​របស់​ព្រះ‌បាល ពី​ទី​នេះ​ចេញ ព្រម​ទាំង​ឈ្មោះ​ពួក​អ្នក​ធ្វើ​ការ‌ងារ​ចំពោះ​រូប​ព្រះ​ជា​មួយ​នឹង​ពួក​សង្ឃ​ផង នឹង​ពួក​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ដល់​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ គឺ​ដែល​ស្បថ​ដល់​ទាំង​ព្រះ‌យេហូវ៉ា នឹង​ដល់​ព្រះ‌ម៉ូឡុក​ផង ហើយ​ពួក​អ្នក​ដែល​បាន​រា‌ថយ ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា នឹង​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ឬ​ស៊ើប‌សួរ​តាម​ទ្រង់​សោះ។ ចូរ​ឲ្យ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់‌ចែង​យញ្ញ‌បូជា ទ្រង់​បាន​រើស​ពួក​អ្នក​ដែល​ត្រូវ​អញ្ជើញ​មក​ហើយ នៅ​ថ្ងៃ​ដែល​ថ្វាយ​យញ្ញ‌បូជា​របស់​ព្រះ‌យេហូវ៉ា នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទាំង​ពួក​ចៅហ្វាយ នឹង​ពួក​កូន​ស្តេច ហើយ​ពួក​អ្នក​ដែល​តែង​ខ្លួន ដោយ​សំលៀក‌បំពាក់​របស់​សាសន៍​ដទៃ​ផង នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​លោត​រំលង​មេ​ទ្វារ ហើយ​បំពេញ​ផ្ទះ​របស់​ចៅហ្វាយ​គេ ដោយ​សេចក្ដី​ច្រឡោតនឹង​សេចក្ដី​ឆ‌បោក

ចែក​រំលែក
អាន សេផានា 1