សេផានា 1:18 - Compare All Versions

សេផានា 1:18 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ទោះ​ទាំង​ប្រាក់ និង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច​ក្នុង​ថ្ងៃ នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​បាន​ដែរ ផែន​ដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ផែន​ដី​ផុត​ទៅ អើ ព្រះ‌អង្គ​នឹង​ធ្វើ​ផុត​ទៅ​ជា​មួយ​រំពេច។

ចែក​រំលែក
សេផានា 1 គកស១៦

សេផានា 1:18 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​ខ្ញាល់​យ៉ាង​ខ្លាំង ប្រាក់ ឬ​មាស​ពុំ​អាច​រំដោះ​ពួក​គេ​ទេ។ ផែនដី​ទាំង​មូល​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង​នៃ​ព្រះ‌ពិរោធ។ ពេល​ព្រះអង្គ​លុប​បំបាត់​មនុស្ស​ទាំង​អស់​ពី​ផែនដី ជា​ពេល​មួយ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​បំផុត។

ចែក​រំលែក
សេផានា 1 គខប

សេផានា 1:18 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ទោះ​ទាំង​ប្រាក់ នឹង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់​ទៅ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​ផុត​ទៅ អើ ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក បាន​ផុត​ទៅ​ជា​មួយ​រំពេច។

ចែក​រំលែក
សេផានា 1 ពគប