សាការី 7:5-6
សាការី 7:5-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរប្រាប់ប្រជាជននៅក្នុងស្រុក និងពួកសង្ឃថា ពេលណាឯងរាល់គ្នាបានតមអាហារ ហើយយំសោកនៅខែទីប្រាំ និងខែទីប្រាំពីរ គ្រប់ទាំងចិតសិបឆ្នាំមកនេះ តើបានតមអាហារដោយគោរពដល់យើងមែនឬ? ហើយកាលណាឯងរាល់គ្នាបរិភោគអាហារ ឬផឹក តើមិនមែនបរិភោគ និងផឹកជាប្រយោជន៍ដល់ខ្លួនទេឬ?
សាការី 7:5-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ចូរប្រាប់ប្រជាជនទាំងមូលនៅក្នុងស្រុក ព្រមទាំងពួកបូជាចារ្យថា: តាំងពីចិតសិបឆ្នាំកន្លងមកនេះ ពេលអ្នករាល់គ្នាតមអាហារ និងកាន់ទុក្ខ នៅខែទីប្រាំ និងខែទីប្រាំពីរនោះ តើអ្នករាល់គ្នាពិតជាតមអាហារ ដើម្បីផ្គាប់ចិត្តយើងមែនឬ? ពេលអ្នករាល់គ្នាបរិភោគអាហារ ពេលអ្នករាល់គ្នាសេពសុរានោះ គឺដើម្បីផ្គាប់ចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះ។
សាការី 7:5-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរប្រាប់ដល់បណ្តាជននៅក្នុងស្រុក នឹងពួកសង្ឃថា កាលឯងរាល់គ្នាបានតមអត់ ហើយយំសោក នៅខែស្រាពណ៍ នឹងខែអស្សុជ ទាំង៧០ឆ្នាំមកហើយនេះ នោះតើបានតមអត់ដោយគោរពដល់អញឬ គឺដល់អញមែនឬអី ហើយកាលណាឯងរាល់គ្នាស៊ី ឬកាលណាផឹក នោះតើមិនមែនស៊ី នឹងផឹក ជាប្រយោជន៍ដល់ខ្លួនទេឬ