សាការី 6:12-15
សាការី 6:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ត្រូវប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ មើល៍! មនុស្សដែលឈ្មោះថា លំពង់ និងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា គឺអ្នកនោះនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងតាំងសិរីល្អទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំងពីរនាក់មានមេត្រីភាពនឹងគ្នា។ ឯមកុដនោះសម្រាប់ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយសម្រាប់ហិន ជាកូនសេផានា ទុកជាទីរំឭកនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា។ ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ខ្ញុំមករកអ្នករាល់គ្នាមែន ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ឯងរាល់គ្នា។
សាការី 6:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរប្រាប់គាត់ថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលដូចតទៅ: “បុរសម្នាក់ឈ្មោះពន្លក លោកនៅទីណា អ្វីៗទាំងអស់នឹងលូតលាស់ឡើងនៅទីនោះ។ លោកនឹងសង់ព្រះវិហាររបស់ព្រះអម្ចាស់។ គឺលោកនោះហើយដែលនឹងសង់ព្រះវិហារ របស់ព្រះអម្ចាស់។ លោកនឹងពាក់គ្រឿងឥស្សរិយយស ដ៏ថ្កុំថ្កើងរុងរឿង លោកអង្គុយគ្រងរាជ្យលើបល្ល័ង្ករបស់លោក។ បូជាចារ្យមួយរូបអង្គុយលើបល្ល័ង្កមួយទៀត ហើយលោកទាំងពីរមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយគ្នា។ មកុដទាំងនេះត្រូវទុកនៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដើម្បីរំឭកដល់ហែលដាយ ថូប៊ីយ៉ា និងយេដាយ៉ា ព្រមទាំងហេន ជាកូនរបស់សេផានា។ អស់អ្នកដែលបែកខ្ញែកទៅស្រុកឆ្ងាយនឹងនាំគ្នាវិលមកវិញ ដើម្បីបំពេញការងារសង់ព្រះវិហាររបស់ព្រះអម្ចាស់”។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូលពិតជាចាត់ខ្ញុំឲ្យមករកអ្នករាល់គ្នាមែន។ ហេតុការណ៍នេះនឹងសម្រេចជារូបរាង ប្រសិនបើអ្នករាល់គ្នាធ្វើតាមព្រះសូរសៀងរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នាដោយចិត្តស្មោះ»។
សាការី 6:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហើយប្រាប់លោកថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលដូច្នេះ មើលមនុស្សដែលឈ្មោះថា «លំពង់» នឹងពន្លកដុះឡើងពីកន្លែងរបស់ខ្លួន ហើយនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ាឡើង គឺអ្នកនោះឯងនឹងសង់ព្រះវិហារនៃព្រះយេហូវ៉ា ហើយនឹងតាំងសិរីល្អនៃទីនោះឡើង ក៏នឹងអង្គុយគ្រប់គ្រងនៅលើបល្ល័ង្ករបស់ខ្លួន អ្នកនោះនឹងធ្វើជាសង្ឃនៅលើបល្ល័ង្ករបស់ខ្លួន ហើយទាំង២នាក់នឹងមានសេចក្ដីមេត្រីនឹងគ្នា ឯមកុដនោះនឹងបានសំរាប់ហេលេម ថូប៊ីយ៉ា យេដាយ៉ា ហើយសំរាប់ហិន ជាកូនសេផានា ទុកជាទីរំឭក នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ចំណែកពួកអ្នកដែលនៅឆ្ងាយ គេនឹងមកជួយស្អាងព្រះវិហារនៃព្រះយេហូវ៉ាឡើងដែរ នោះឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បានចាត់ឲ្យអញមកឯឯង ហើយការនេះនឹងកើតមកមែន បើឯងរាល់គ្នាព្យាយាមស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង។