សាការី 4:11-14

សាការី 4:11-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ពេល​នោះ ខ្ញុំ​ក៏​សួរ​ទេវតា​ថា៖ «តើ​ដើម​អូលីវ​ទាំង​ពីរ ដែល​នៅ​ខាង​ស្តាំ ខាង​ឆ្វេង​ជើង​ចង្កៀង​នោះ​ជា​អ្វី?» ខ្ញុំ​ក៏​សួរ​ម្តង​ទៀត​ថា៖ «តើ​មែក​អូលីវ​ទាំង​ពីរ ដែល​នៅ​ក្បែរ​បំពង់​មាស​ទាំង​ពីរ បង្ហូរ​ប្រេង​ពណ៌​មាស ចេញ​នោះ​ជា​អ្វី?» ទេវតា​សួរ​មក​ខ្ញុំ​ថា៖ «តើ​អ្នក​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ?»។ ខ្ញុំ​ឆ្លើយ​ថា៖ «មិន​ស្គាល់​ទេ លោក​ម្ចាស់»។ ដូច្នេះ ទេវតា​ប្រាប់​ខ្ញុំ​ថា៖ «ទាំង​ពីរ​នេះ ដែលត្រូវ​បាន​ចាក់​ប្រេង​តាំង ជា​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល»។

ចែក​រំលែក
អាន សាការី 4

សាការី 4:11-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សួរ​ទេវតា​ថា៖ «ចុះ​អូលីវ​ទាំង​ពីរ​ដើម​ដែល​នៅ​ខាង​ស្ដាំ និង​ខាង​ឆ្វេង​ជើង​ចង្កៀង​ជា​អ្វី​ដែរ?»។ ខ្ញុំ​សួរ​ទេវតា​ទៀត​ថា៖ «តើ​មែក​អូលីវ​ពីរ​នៅ​ជិត​បំពង់​មាស​ទាំង​ពីរ ហើយ​បង្ហូរ​ប្រេង​មាស​ពី​ដើម​អូលីវ​ទៅ​ក្នុង​ចង្កៀង​នោះ​ជា​អ្វី​ដែរ?»។ ទេវតា​តប​មក​ខ្ញុំ​ថា៖ «តើ​លោក​មិន​ដឹង​ទេ​ឬ?»។ ខ្ញុំ​តប​ថា៖ «ទេ លោក​ម្ចាស់!»។ ទេវតា​ពោល​ថា៖ «មែក​អូលីវ​ទាំង​ពីរ​នេះ​ជា​តំណាង​មនុស្ស​ពីរ​នាក់ ដែល​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​មូល​ចាក់​ប្រេង​តែង‌តាំង​ឲ្យ​នៅ​បម្រើ​ព្រះអង្គ»។

ចែក​រំលែក
អាន សាការី 4

សាការី 4:11-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ខ្ញុំ​ក៏​សួរ​ទេវតា​ថា ដើម​អូលីវ​ទាំង​២ ដែល​នៅ​ខាង​ស្តាំ ហើយ​ខាង​ឆ្វេង​នៃ​ជើង​ចង្កៀង នោះ​តើ​ជា​អ្វី ខ្ញុំ​ក៏​សួរ​ម្តង​ទៀត​ថា ឯ​មែក​អូលីវ​ទាំង​២​នេះ នៅ​ក្បែរ​បំពង់​មាស​ទាំង​២ ដែល​បង្ហូរ​ប្រេង​សម្បុរ​មាស​ចេញ​នោះ តើ​ជា​អ្វី រួច​ទេវតា​ក៏​សួរ​តប​មក​ថា តើ​ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ នោះ​ខ្ញុំ​ឆ្លើយ​ថា លោក​ម្ចាស់​អើយ​មិន​ស្គាល់​ទេ ដូច្នេះ ទេវតា​ប្រាប់​ខ្ញុំ​ថា នេះ​គឺ​ជា​អ្នក​ទាំង​២ ដែល​បាន​ចាក់​ប្រេង​តាំង​ឲ្យ ជា​អ្នក​ដែល​ឈរ​នៅ​ក្បែរ​ព្រះ‌អម្ចាស់​នៃ​ផែនដី​ទាំង​ដុំ​មូល។

ចែក​រំលែក
អាន សាការី 4