សាការី 2:10-13
សាការី 2:10-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិត មើល៍! យើងមក ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា «នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា» នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ឲ្យខ្ញុំមករកអ្នក។ ព្រះយេហូវ៉ានឹងបានស្រុកយូដាជាមត៌ក នៅក្នុងស្រុកបរិសុទ្ធ ហើយព្រះអង្គនឹងរើសយកក្រុងយេរូសាឡិមទៀត។ មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតព្រះអង្គបានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គហើយ។
សាការី 2:10-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«ប្រជាជននៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកហ៊ោដោយអំណរ! ចូរសប្បាយរីករាយឡើង! ដ្បិតយើងមករកអ្នកហើយ យើងនឹងស្ថិតនៅក្នុងចំណោមអ្នក!» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ «នៅថ្ងៃនោះ ប្រជាជាតិជាច្រើន នឹងជំពាក់ចិត្តលើយើង ជាព្រះអម្ចាស់ ហើយធ្វើជាប្រជារាស្ត្ររបស់យើង តែយើងនឹងស្ថិតនៅជាមួយអ្នក»។ ពេលនោះ អ្នកនឹងទទួលស្គាល់ថា ព្រះអម្ចាស់នៃពិភពទាំងមូល បានចាត់ខ្ញុំឲ្យមករកអ្នក។ ព្រះអម្ចាស់នឹងយកស្រុកយូដា ធ្វើជាទឹកដីរបស់ព្រះអង្គផ្ទាល់ ក្នុងទឹកដីដ៏វិសុទ្ធ ព្រះអង្គនឹងជ្រើសរើស ក្រុងយេរូសាឡឹមដូចពីមុន។ សត្វលោកទាំងឡាយត្រូវស្ងៀមស្ងាត់ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដ្បិតព្រះអង្គតើនឡើង ហើយយាងចេញពី ព្រះដំណាក់ដ៏វិសុទ្ធរបស់ព្រះអង្គ។
សាការី 2:10-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិតព្រះយេហូវ៉ាទ្រង់មានបន្ទូលថា មើល អញមកហើយ អញនឹងនៅកណ្តាលឯងរាល់គ្នា នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងនៅកណ្តាលឯងរាល់គ្នា នោះឯងនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានចាត់ឲ្យអញមកឯឯង ព្រះយេហូវ៉ាទ្រង់នឹងបានស្រុកយូដាទុកជាចំណែកមរដកនៃទ្រង់ នៅក្នុងស្រុកបរិសុទ្ធ ហើយទ្រង់នឹងរើសយកក្រុងយេរូសាឡិមទៀត មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ទ្រង់ហើយ។