សាការី 2:1-5
សាការី 2:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំក្រឡេកមើលទៅឃើញមនុស្សដែលកាន់ខ្សែរង្វាស់នៅដៃ ខ្ញុំបានសួរថា៖ «តើលោកអញ្ជើញទៅណា?» អ្នកនោះឆ្លើយមកខ្ញុំថា៖ «ទៅវាស់ក្រុងយេរូសាឡិម ដើម្បីឲ្យដឹងទទឹង និងបណ្ដោយមានប៉ុន្មាន»។ ពេលនោះ ឃើញទេវតាដែលពោលមកខ្ញុំ ចេញទៅ ហើយទេវតាមួយទៀតបានមកជួបគ្នា ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់មនុស្សកំលោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស និងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ។ ដ្បិតយើងនឹងធ្វើជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ និងជាសិរីល្អនៅកណ្ដាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។
សាការី 2:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំក្រឡេកមើលទៅ ខ្ញុំនិមិត្តឃើញបុរសម្នាក់កាន់ខ្សែរង្វាស់មួយ។ ខ្ញុំសួរបុរសនោះថា លោកអញ្ជើញទៅណា។ លោកតបមកវិញថា៖ «ខ្ញុំទៅវាស់ក្រុងយេរូសាឡឹម ដើម្បីឲ្យដឹងប្រវែងទទឹង និងបណ្ដោយ»។ ពេលនោះ ទេវតាដែលនិយាយជាមួយខ្ញុំ ដើរទៅមុខ ហើយមានទេវតាមួយរូបទៀតមកជួប ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់យុវជនដែលកាន់ខ្សែរង្វាស់នោះថា: យេរូសាឡឹមនឹងទៅជាក្រុងមួយដែលគ្មានកំពែង ព្រោះមានមនុស្ស និងសត្វជាច្រើនរស់នៅ។ រីឯយើងវិញ យើងនឹងនៅទីនេះធ្វើជាកំពែងភ្លើងការពារក្រុង ហើយយើងក៏ទៅជាសិរីរុងរឿងរបស់ក្រុងនេះដែរ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
សាការី 2:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏ងើបភ្នែកឡើងក្រឡេកមើលទៅ ឃើញមនុស្សដែលកាន់ខ្សែរង្វាស់នៅដៃ ខ្ញុំបានសួរថា តើអញ្ជើញទៅឯណាហ្នឹង អ្នកនោះឆ្លើយមកខ្ញុំថា ទៅវាស់ក្រុងយេរូសាឡិម ដើម្បីឲ្យដឹងទទឹងនឹងបណ្តោយនៃទីក្រុងជាប៉ុន្មាន នោះឃើញទេវតាដែលពោលនឹងខ្ញុំក៏ចេញទៅ ហើយទេវតា១ទៀតបានមកជួបគ្នា ដោយប្រាប់ថា ចូររត់ទៅប្រាប់មនុស្សកំឡោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស នឹងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ ដ្បិតអញនឹងបានជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ ហើយនឹងជាសិរីល្អនៅកណ្តាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។