សាការី 14:9 - Compare All Versions

សាការី 14:9 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​មួយ​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ព្រះ‌អង្គ​នឹង​មាន​តែ​មួយ​ដែរ។

ចែក​រំលែក
សាការី 14 គកស១៦

សាការី 14:9 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ព្រះ‌អម្ចាស់​នឹង​ធ្វើ​ជា​ព្រះ‌មហា‌ក្សត្រ​គ្រង​រាជ្យ លើ​ផែនដី​ទាំង​មូល។ នៅ​ថ្ងៃ​នោះ មនុស្ស​គ្រប់ៗ​គ្នា​នឹង​ថ្វាយ‌បង្គំ ព្រះ‌អម្ចាស់​តែ​មួយ​ព្រះអង្គ​គត់ គឺ​មាន​តែ​ព្រះ‌នាម​ព្រះអង្គ​ប៉ុណ្ណោះ។

ចែក​រំលែក
សាការី 14 គខប

សាការី 14:9 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ឯ​ព្រះ‌យេហូវ៉ា ទ្រង់​នឹង​បាន​ជា​មហា‌ក្សត្រ​លើ​ផែនដី​ទាំង​ដុំ​មូល នៅ​ថ្ងៃ​នោះ នឹង​មាន​តែ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​១​ព្រះ‌អង្គ ហើយ​ព្រះ‌នាម​ទ្រង់​នឹង​មាន​តែ​១​ដែរ

ចែក​រំលែក
សាការី 14 ពគប