សាការី 13:7-9

សាការី 13:7-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា៖ «ម្នាល​អើយ ចូរ​ភ្ញាក់​ឡើង ទាស់​នឹង​គង្វាល​របស់​យើង ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​របស់​យើង​ចុះ ចូរ​វាយ​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ រួច​យើង​នឹង​ប្រែ​ដៃ​ទៅ​លើកូន​តូចៗ​វិញ។ នៅ​ក្នុង​ស្រុក​នោះទាំង​មូល មនុស្ស​ពីរ​ភាគ​បី​នឹង​ត្រូវ​វិនាសបាត់​បង់​អស់ តែ​មួយ​ភាគ​បី​នឹង​សល់​នៅ​ក្នុង​ស្រុក។ ហើយ​យើង​នឹង​នាំ​មួយ​ភាគ​បី​នោះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​សម្រង់​គេ​ដូច​ជា​សម្រង់​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​រក​ឈ្មោះ​យើង ហើយ​យើង​នឹង​ស្តាប់​គេ យើង​នឹង​ថា គេ​ជា​រាស្ត្ររបស់​យើង ឯ​គេ​នឹង​ថា "ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ពួក​យើង"»។

ចែក​រំលែក
អាន សាការី 13

សាការី 13:7-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

«ដាវ​អើយ ចូរ​ភ្ញាក់​ឡើង ប្រហារ​គង្វាល​ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។ ពេល​នោះ នៅ​ក្នុង​ស្រុក​ទាំង​មូល ប្រជា‌ជន​ពីរ​ភាគ​បី​នឹង​វិនាស​បាត់​បង់ តែ​មួយ​ភាគ​បី​នឹង​នៅ​សេស‌សល់ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ យើង​នឹង​យក​មួយ​ភាគ​បី​ដែល​នៅ​សេស‌សល់​នេះ​ទៅ​ដាក់​ក្នុង​ភ្លើង យើង​នឹង​បន្សុទ្ធ​ពួក​គេ​ដូច​បន្សុទ្ធ​ប្រាក់ និង​មាស។ ពួក​គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​ពួក​គេ​វិញ។ យើង​នឹង​ពោល​ថា: អ្នក​ទាំង​នេះ​ជា​ប្រជា‌ជន​របស់​យើង ហើយ​គេ​នឹង​ពោល​ថា: ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​យើង»។

ចែក​រំលែក
អាន សាការី 13

សាការី 13:7-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា ម្នាល​ដាវ​អើយ ចូរ​ភ្ញាក់​ឡើង​ទាស់​នឹង​អ្នក​គង្វាល​របស់​អញ ហើយ​ទាស់​នឹង​មនុស្ស​ដែល​ជា​គូ‌កន​អញ​ចុះ ចូរ​វាយ​អ្នក​គង្វាល នោះ​ហ្វូង​ចៀម​នឹង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ រួច​អញ​នឹង​ប្រែ​ដៃ​ទៅ​លើ​កូន​តូចៗ​វិញ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​សព្វ​គ្រប់​ក្នុង​ស្រុក​នោះ ២​ភាគ​នឹង​ត្រូវ​កាត់​ចេញ​ហើយ​ស្លាប់​ទៅ តែ​ភាគ​ទី​៣​នឹង​សល់​នៅ​ក្នុង​ស្រុក​វិញ ហើយ​អញ​នឹង​នាំ​ភាគ​ទី​៣​នោះ​ទៅ​ក្នុង​ភ្លើង អញ​នឹង​សំរង​គេ​ដូច​ជា​សំរង​ប្រាក់ ព្រម​ទាំង​សាក​គេ​ដូច​ជា​សាក​មាស គេ​នឹង​អំពាវ‌នាវ​ដល់​ឈ្មោះ​អញ ហើយ​អញ​នឹង​ស្តាប់​គេ អញ​នឹង​ថា គេ​ជា​រាស្ត្រ​អញ ឯ​គេ​នឹង​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។

ចែក​រំលែក
អាន សាការី 13