សាការី 12:10 - Compare All Versions

សាការី 12:10 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

«យើង​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ និង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ និង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន។

ចែក​រំលែក
សាការី 12 គកស១៦

សាការី 12:10 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

យើង​នឹង​ចាក់​បង្ហូរ​វិញ្ញាណ​មក​លើ​រាជ‌វង្ស​របស់​ដាវីឌ និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​អធិស្ឋាន។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។

ចែក​រំលែក
សាការី 12 គខប

សាការី 12:10 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

អញ​នឹង​ចាក់​និស្ស័យ​មក​លើ​ពួក​វង្ស​ដាវីឌ នឹង​ពួក​អ្នក​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​មាន​ចិត្ត​ប្រកប​ដោយ​គុណ នឹង​សេចក្ដី​ទូល‌អង្វរ នោះ​គេ​នឹង​គន់​មើល​អ្នក​ដែល​គេ​បាន​ចាក់ ហើយ​គេ​នឹង​យំ​សោក​នឹង​អ្នក​នោះ ដូច​ជា​យំ​សោក​នឹង​កូន​ខ្លួន​តែ​មួយ គេ​នឹង​យំ​ខ្សឹក‌ខ្សួល​នឹង​អ្នក​នោះ​ដូច​ជា​យំ​នឹង​កូន​ច្បង​របស់​ខ្លួន

ចែក​រំលែក
សាការី 12 ពគប