សាការី 12:1-4

សាការី 12:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា ថ្លែង​ពី​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​ដាំ​ឫស​ផែនដី ព្រម​ទាំង​បង្ក​បង្កើត​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​មនុស្ស​ផង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «មើល៍! យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ពែង ដែល​នាំ​ឲ្យ​វិល​ក្រឡាប់​ដល់​ជន​ជាតិ​នៅ​ព័ទ្ធ​ជុំ‌វិញ​ទាំង​ប៉ុន្មាន ហើយ​ដល់​ពួក​យូដា​ដែរ ក្នុង​កាល​ដែល​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម។ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិមធ្ងន់​ដូច​ជា​ថ្ម សម្រាប់​មនុស្ស​ទាំង​អស់ អ្នក​ណា​ដែល​លើក​ថ្ម​នោះ នឹង​ត្រូវ​របួស​ធ្ងន់ ហើយ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី នឹង​មូល​គ្នា​ទាស់​នឹង​ទី​ក្រុង​នោះ»។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​ថ្ងៃ​នោះ យើង​នឹង​វាយ​សេះ​ឲ្យជ្រួល​ច្របល់ ហើយ​ឲ្យ​ពួក​អ្នក​ជិះត្រូវ​វិល​ខួរ​ដែរ យើង​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ឲ្យ​ខ្វាក់​ភ្នែក។

ចែក​រំលែក
អាន សាការី 12

សាការី 12:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សេចក្ដី​ប្រកាស នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ថ្លែង​អំពី​ស្រុក​អ៊ីស្រា‌អែល។ ព្រះ‌អម្ចាស់​ដែល​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ហើយ​ចាក់​គ្រឹះ​ផែនដី ព្រម​ទាំង​ផ្ដល់​ដង្ហើម​ជីវិត​ឲ្យ​មនុស្ស​លោក ទ្រង់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ពែង​ពេញ​ដោយ​កំហឹង​របស់​យើង ជា​ពែង​បណ្ដាល​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ​ព្រឺ​ខ្លាច។ ពេល​ខ្មាំង​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ជន‌ជាតិ​យូដា​ទាំង​មូល​ក៏​ព្រឺ​ខ្លាច​ដែរ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម​បាន​ដូច​ជា​ផ្ទាំង​ថ្ម ដែល​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​លើក។ អស់​អ្នក​ដែល​លើក​ថ្ម​នេះ​មុខ​ជា​ត្រូវ​របួស​យ៉ាង​ធ្ងន់។ ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី នឹង​លើក​គ្នា​មក​ប្រហារ​ក្រុង​នេះ។ នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​សេះ​ទាំង​ប៉ុន្មាន​របស់​គេ​ជ្រួល‌ច្របល់ ហើយ​ទាហាន​ដែល​ជិះ​វា​ក៏​វង្វេង​វង្វាន់​ដែរ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។ ប៉ុន្តែ យើង​នឹង​តាម​ថែ‌រក្សា​កូន​ចៅ​យូដា ហើយ​ធ្វើ​ឲ្យ​សេះ​ទាំង​អស់​របស់​ជាតិ​សាសន៍​នានា​មើល​អ្វី​លែង​ឃើញ។

ចែក​រំលែក
អាន សាការី 12

សាការី 12:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​អ៊ីស្រាអែល។ ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បាន​លាត​ផ្ទៃ​មេឃ ហើយ​ដាំ​ឫស​នៃ​ផែនដី ព្រម​ទាំង​បង្ក‌បង្កើត​វិញ្ញាណ​នៅ​ក្នុង​ខ្លួន​មនុស្ស​ផង ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ពែង ដែល​នាំ​ឲ្យ​វិល​ក្រឡាប់​ដល់​ជន‌ជាតិ​នៅ​ព័ទ្ធ​ជុំវិញ​ទាំង​ប៉ុន្មាន ហើយ​ដល់​ពួក​យូដា​ដែរ ក្នុង​កាល​ដែល​មាន​គេ​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡិម នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​ថ្ម ដែល​សង្កត់​លើ​អស់​ទាំង​សាសន៍ អស់​អ្នក​ណា​ដែល​យក​ជា​បន្ទុក​លើ​ខ្លួន នោះ​នឹង​ត្រូវ​របួស​ជា​ធ្ងន់ ហើយ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី នឹង​មូល​គ្នា​ទាស់​នឹង​ទី​ក្រុង​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា នៅ​ថ្ងៃ​នោះ អញ​នឹង​វាយ​អស់​ទាំង​សេះ​ឲ្យ​ស្លុត‌ស្លាំង ហើយ​ឲ្យ​ពួក​អ្នក​ដែល​ជិះ​វា​បាន​វិល​ខួរ​ដែរ អញ​នឹង​បើក​ភ្នែក​មើល​ពួក​វង្ស​យូដា ហើយ​នឹង​វាយ​អស់​ទាំង​សេះ​របស់​សាសន៍​ទាំង​ប៉ុន្មាន ឲ្យ​ខ្វាក់​ភ្នែក

ចែក​រំលែក
អាន សាការី 12