សាការី 11:4-5
សាការី 11:4-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ាជាព្រះនៃខ្ញុំ មានព្រះបន្ទូលដូច្នេះថា៖ «ចូរឃ្វាលហ្វូងចៀមដែលសម្រាប់សម្លាប់ ជាហ្វូងដែលពួកអ្នកទិញយកទៅសម្លាប់ ដោយឥតមានទោសអ្វីទេ ឯពួកអ្នកលក់ពោលថា "សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានក្លាយជាអ្នកមានហើយ"។ ពួកគង្វាលក៏មិនបានប្រណីដល់ចៀមដែរ។
សាការី 11:4-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ ជាព្រះរបស់ខ្ញុំ មានព្រះបន្ទូលដូចតទៅ៖ «ចូរឃ្វាលចៀមដែលគេបម្រុងយកទៅសម្លាប់នោះទៅ!។ អស់អ្នកដែលទិញចៀមទាំងនេះ នឹងយកពួកវាទៅសម្លាប់ ដោយគិតថាខ្លួនគ្មានកំហុសអ្វីទេ។ អស់អ្នកដែលលក់ចៀមទាំងនេះពោលថា “អរព្រះគុណព្រះអម្ចាស់ ដ្បិតខ្ញុំក្លាយទៅជាអ្នកមានហើយ!”។ គ្មានគង្វាលណាម្នាក់នឹកអាណិតចៀមទាំងនេះទេ។
សាការី 11:4-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ទ្រង់មានបន្ទូលដូច្នេះថា ចូរឃ្វាលហ្វូងចៀមដែលសំរាប់សំឡាប់ ជាហ្វូងដែលពួកអ្នកទិញក៏សំឡាប់ទៅ ឥតរាប់ខ្លួនជាមានទោសឡើយ ហើយពួកអ្នកដែលលក់វាក៏ថា សូមឲ្យព្រះយេហូវ៉ាប្រកបដោយព្រះពរ ដ្បិតខ្ញុំបានមានឡើង ហើយទាំងពួកគង្វាលក៏មិនប្រណីដល់វាដែរ