សាការី 1:21
សាការី 1:21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?» ទេវតាប្រាប់ថា៖ «គឺស្នែងទាំងនេះដែលកម្ចាត់កម្ចាយពួកយូដា ដែលគ្មានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមកបំភ័យគេ ហើយវាយទម្លាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីកម្ចាត់កម្ចាយគេ»។
សាការី 1:21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំសួរថា៖ «តើអ្នកទាំងនេះមកធ្វើអ្វី?»។ ព្រះអង្គពន្យល់ប្រាប់ខ្ញុំថា៖ «ស្នែងទាំងបួនបានកម្ចាត់កម្ចាយអ្នកស្រុកយូដា គ្មាននរណាអាចតទល់នឹងពួកគេបានឡើយ។ ប៉ុន្តែ ជាងដែកទាំងបួននាក់នាំគ្នាមក ដើម្បីបំភ័យ និងកម្ទេចស្នែងនៃប្រជាជាតិទាំងបួនដែលបានប្រើកម្លាំងវាយស្រុកយូដា និងកម្ចាត់កម្ចាយប្រជាជន»។
សាការី 1:21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏សួរថា អ្នកទាំងនេះមកធ្វើអី ទេវតាប្រាប់ថា គឺស្នែងទាំងនេះដែលកំចាត់កំចាយពួកយូដា ដល់ម៉្លេះបានជាឥតមានអ្នកណាងើបក្បាលឡើងទៀត តែពួកនេះបានមក ដើម្បីបំភ័យគេ ហើយវាយទំលាក់ស្នែងរបស់សាសន៍ដទៃ ដែលបានលើកស្នែងនេះទាស់នឹងស្រុកយូដា ដើម្បីនឹងកំចាត់កំចាយគេទៅ។