ទីតុស 3:5-8

ទីតុស 3:5-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ព្រះ‌អង្គ​ក៏​បាន​សង្គ្រោះ​យើង មិន​មែន​ដោយ​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត​សុចរិត​នោះ​ទេ គឺ​ដោយ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គវិញ ដោយ​សារ​ការ​លាង​សម្អាត​ឲ្យ​បាន​កើត​ជា​ថ្មី និង​ការ​ធ្វើ​ឲ្យមាន​ជីវិត​ជា​ថ្មី​ដោយ‌សារ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ព្រះ‌អង្គ​បាន​ចាក់​បង្ហូរ​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដើម្បី​ឲ្យ​យើង​បាន​រាប់​ជា​សុចរិត​ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មត៌ក តាម​សេចក្ដី​សង្ឃឹម​នៃ​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា‌និច្ច។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ហើយ​ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត។ សេចក្ដី​ទាំង​នេះល្អ​ប្រសើរ​ណាស់ ក៏​មាន​ប្រយោជន៍​ដល់​មនុស្ស​ផង។

ចែក​រំលែក
អាន ទីតុស 3

ទីតុស 3:5-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​ក៏​បាន​សង្គ្រោះ​យើង តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ គឺ​មិន​មែន​មក​ពី​យើង​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​នោះ​ទេ។ ព្រះអង្គ​សង្គ្រោះ​យើង ដោយ​លាង​ជម្រះ​យើង​ឲ្យ​បាន​កើត​ជា​ថ្មី និង​ប្រទាន​ឲ្យ​យើង​មាន​ជីវិត​ថ្មី ដោយ‌សារ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ ព្រះអង្គ​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​នេះ​មក​លើ​យើង​យ៉ាង​បរិបូណ៌ តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌សង្គ្រោះ​របស់​យើង ដើម្បី​ឲ្យ​យើង​បាន​សុចរិត* ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះអង្គ ហើយ​ឲ្យ​យើង​បាន​ទទួល​ជីវិត​អស់‌កល្ប​ជានិច្ច​ជា​មត៌ក តាម​សេចក្ដី​សង្ឃឹម​របស់​យើង។ ពាក្យ​នេះ​គួរ​ឲ្យ​ជឿ ខ្ញុំ​ចង់​ឲ្យ​អ្នក​និយាយ​ហើយ​និយាយ​ទៀត បញ្ជាក់​អំពី​សេចក្ដី​ទាំង​នេះ ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​ព្រះ‌ជាម្ចាស់ ខិត‌ខំ​យក​ចិត្ត​ទុក​ដាក់​ប្រព្រឹត្ត​អំពើ​ល្អ។ ការ​នេះ​ហើយ​ដែល​ល្អ​ប្រសើរ និង​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក!

ចែក​រំលែក
អាន ទីតុស 3

ទីតុស 3:5-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នោះ​ទ្រង់​បាន​ជួយ​សង្គ្រោះ​យើង មិន​មែន​ដោយ​ការ​ដែល​យើង​បាន​ប្រព្រឹត្ត​ដោយ​សុចរិត​នោះ​ទេ គឺ​ដោយ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់​វិញ ដោយ‌សារ​ការ​សំអាត​នៃ​សេចក្ដី​កើត​ជា​ថ្មី ហើយ​ការ​ប្រោស​ជា​ថ្មី​ឡើង​វិញ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាក់​មក​លើ​យើង​ជា​បរិបូរ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ដើម្បី​កាល​ណា​យើង​បាន​រាប់​ជា​សុចរិត ដោយ‌សារ​ព្រះ‌គុណ​ទ្រង់ នោះ​ឲ្យ​យើង​បាន​ត្រឡប់​ជា​អ្នក​គ្រង​មរដក តាម​សេចក្ដី​សង្ឃឹម​ដល់​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ពាក្យ​នេះ​គួរ​ជឿ ហើយ​ខ្ញុំ​ចង់​បញ្ជាក់​អ្នក ពី​សេចក្ដី​ទាំង​នេះ​ឲ្យ​ច្បាស់ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​បាន​ជឿ​ដល់​ព្រះ បាន​ខំ​ប្រឹង​នឹង​ធ្វើ​ការ​ល្អ​អស់​ពី​ចិត្ត នោះ​ទើប​ល្អ ហើយ​មាន​ប្រយោជន៍​ដល់​មនុស្ស

ចែក​រំលែក
អាន ទីតុស 3