ទីតុស 3:12-15

ទីតុស 3:12-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នៅ​ពេល​ខ្ញុំ​ចាត់​លោក​អើតេ‌ម៉ាស ឬ​លោក​ទី​ឃី‌កុស​ឲ្យ​មក​រក​អ្នក នោះ​ត្រូវ​ខំ​ប្រឹង​ទៅ​រក​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​កុំ​ខាន ដ្បិត​ខ្ញុំ​បាន​សម្រេច​នឹង​នៅ​ទី​នោះ​ក្នុង​រដូវ​រងា។ ចូរ​ខំ​ជួយ​លោក​សេ‌ណាស ជា​មេ‌ធាវី និង​លោក​អ័ប៉ុ‌ឡូស​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខផង កុំ​ឲ្យ​ពួក​លោក​ខ្វះ​ខាត​អ្វី​ឡើយ។ ត្រូវ​ឲ្យ​បង​ប្អូន​របស់​យើង​រៀន​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការដ៏​ចាំ​បាច់ ប្រយោជន៍​កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​ដែល​ឥត​បង្កើត​ផល។ អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក។ សូម​ជម្រាប​សួរ​មក​អស់​អ្នក​ដែល​ស្រឡាញ់​យើង​ខ្ញុំ​ក្នុង​ជំនឿ​ផង។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ចែក​រំលែក
អាន ទីតុស 3

ទីតុស 3:12-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​ចាត់​លោក​អើតេ‌ម៉ាស ឬ​លោក​ទីឃី‌កុស​ឲ្យ​មក​រក​អ្នក។ កាល​ណា​គាត់​មក​ដល់ ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​កុំ​បី​ខាន ដ្បិត​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា នឹង​ស្នាក់​នៅ​ទី​នោះ​ក្នុង​រដូវ​ត្រជាក់។ ចូរ​លៃ‌លក​ផ្គត់‌ផ្គង់​លោក​មេធាវី​សេណាស និង​លោក​អប៉ូ‌ឡូស ឲ្យ​បន្ត​ដំណើរ​ទៅ​ផង កុំ​ឲ្យ​លោក​ទាំង​ពីរ​ខ្វះ​ខាត​អ្វី​ឡើយ។ ត្រូវ​ឲ្យ​បងប្អូន​យើង​រៀន​ប្រព្រឹត្ត​អំពើ​ល្អ​ឲ្យ​បាន​ប្រសើរ​លើស​គេ ដើម្បី​ជួយ​ផ្គត់‌ផ្គង់​សេចក្ដី​ត្រូវ​ការ​ដ៏​ចាំបាច់​ផ្សេងៗ កុំ​ឲ្យ​គេ​ទៅ​ជា​មនុស្ស​មិន​បង្កើត​ផល។ ពួក​បងប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​សួរ​មក​អ្នក។ សូម​ជម្រាប​សួរ​បងប្អូន​រួម​ជំនឿ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​ផង។ សូម​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។

ចែក​រំលែក
អាន ទីតុស 3

ទីតុស 3:12-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កាល​ណា​ខ្ញុំ​ចាត់​អ្នក​អើតេ‌ម៉ាស ឬ​អ្នក​ទីឃី‌កុស​មក​ឯ​អ្នក នោះ​ត្រូវ​ខំ​ប្រឹង​ទៅ​ឯ​ខ្ញុំ​នៅ​ក្រុង​នីកូ‌ប៉ូល​ផង ដ្បិត​ខ្ញុំ​បាន​សំរេច​នឹង​នៅ​ទី​នោះ ក្នុង​រដូវ​រងា​នេះ ចូរ​ខំ​ជួយ​ដំណើរ​ឲ្យ​លោក​សេ‌ន៉ាស ជា​ស្មា​ក្តី នឹង​អ្នក​អ័ប៉ុឡូស ឲ្យ​បាន​ទៅ​ខាង​មុខ ដើម្បី​មិន​ឲ្យ​ខ្វះ​ខាត​អ្វី​ឡើយ ហើយ​ត្រូវ​ឲ្យ​ពួក​យើង​ហាត់​ធ្វើ​ការ​ល្អ​ឲ្យ​អស់​ពី​ចិត្ត សំរាប់​បំពេញ​កិច្ច​ដែល​ខ្វះ​ខាត ដើម្បី​កុំ​ឲ្យ​គេ​នៅ​តែ​ឥត​ផល​ប្រយោជន៍​នោះ​ឡើយ។ ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ គេ​សូម​ជំរាប​សួរ​មក​អ្នក សូម​ឲ្យ​អ្នក​ជំរាប​សួរ ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​យើង​ខ្ញុំ ក្នុង​សេចក្ដី​ជំនឿ​ផង។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។ អាម៉ែន។:៚

ចែក​រំលែក
អាន ទីតុស 3