ទីតុស 3:1-8
ទីតុស 3:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូររំឭកពួកគេឲ្យចុះចូលនឹងពួកមេដឹកនាំ ចុះចូលនឹងអាជ្ញាធរ ឲ្យគេស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងបង្ហាញចិត្តសុភាពគ្រប់យ៉ាងចំពោះមនុស្សទាំងអស់។ ដ្បិតពីដើម យើងក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស និងវង្វេង ទាំងបម្រើសេចក្ដីប៉ងប្រាថ្នា សេចក្ដីស្រើបស្រាលគ្រប់បែបយ៉ាង ទាំងរស់នៅដោយចិត្តអាក្រក់ និងឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ ប៉ុន្ដែ កាលសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ព្រះ ជាព្រះសង្គ្រោះនៃយើងបានលេចមក ព្រះអង្គក៏បានសង្គ្រោះយើង មិនមែនដោយអំពើដែលយើងបានប្រព្រឹត្តសុចរិតនោះទេ គឺដោយព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គវិញ ដោយសារការលាងសម្អាតឲ្យបានកើតជាថ្មី និងការធ្វើឲ្យមានជីវិតជាថ្មីដោយសារព្រះវិញ្ញាណបរិសុទ្ធ។ ព្រះអង្គបានចាក់បង្ហូរមកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះនៃយើង ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គ ហើយឲ្យយើងបានត្រឡប់ជាអ្នកគ្រងមត៌ក តាមសេចក្ដីសង្ឃឹមនៃជីវិតដ៏នៅអស់កល្បជានិច្ច។ ពាក្យនេះគួរឲ្យជឿ ហើយខ្ញុំចង់ឲ្យអ្នកនិយាយហើយនិយាយទៀតអំពីសេចក្ដីទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿដល់ព្រះ បានខំប្រឹងធ្វើការល្អអស់ពីចិត្ត។ សេចក្ដីទាំងនេះល្អប្រសើរណាស់ ក៏មានប្រយោជន៍ដល់មនុស្សផង។
ទីតុស 3:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូររំឭកដាស់តឿនបងប្អូន ឲ្យគោរពចុះចូលនឹងអាជ្ញាធរ ចុះចូលនឹងរដ្ឋអំណាច ឲ្យគេចេះស្ដាប់បង្គាប់ និងប្រុងប្រៀបប្រព្រឹត្តអំពើល្អគ្រប់យ៉ាង។ កុំឲ្យគេនិយាយអាក្រក់ពីនរណា កុំឲ្យគេបង្ករឿង តែឲ្យគេមានចិត្តសប្បុរស និងបង្ហាញចិត្តស្លូតបូតគ្រប់យ៉ាង ចំពោះមនុស្សទាំងអស់វិញ។ ពីដើម យើងក៏ជាមនុស្សឥតដឹងខុសត្រូវ រឹងទទឹង វង្វេងមាគ៌ា វក់នឹងសេចក្ដីប៉ងប្រាថ្នា និងការស្រើបស្រាលគ្រប់បែបយ៉ាង មានចិត្តកំណាច និងច្រណែនឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ព្រមទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ ជាព្រះសង្គ្រោះនៃយើង សម្តែងព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្រឡាញ់ចំពោះមនុស្សលោក ព្រះអង្គក៏បានសង្គ្រោះយើង តាមព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ គឺមិនមែនមកពីយើងបានប្រព្រឹត្តអំពើសុចរិតនោះទេ។ ព្រះអង្គសង្គ្រោះយើង ដោយលាងជម្រះយើងឲ្យបានកើតជាថ្មី និងប្រទានឲ្យយើងមានជីវិតថ្មី ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះអង្គចាក់បង្ហូរព្រះវិញ្ញាណនេះមកលើយើងយ៉ាងបរិបូណ៌ តាមរយៈព្រះយេស៊ូគ្រិស្ត ជាព្រះសង្គ្រោះរបស់យើង ដើម្បីឲ្យយើងបានសុចរិត* ដោយសារព្រះគុណរបស់ព្រះអង្គ ហើយឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។ ពាក្យនេះគួរឲ្យជឿ ខ្ញុំចង់ឲ្យអ្នកនិយាយហើយនិយាយទៀត បញ្ជាក់អំពីសេចក្ដីទាំងនេះ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះជាម្ចាស់ ខិតខំយកចិត្តទុកដាក់ប្រព្រឹត្តអំពើល្អ។ ការនេះហើយដែលល្អប្រសើរ និងមានប្រយោជន៍ដល់មនុស្សលោក!
ទីតុស 3:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូររំឭកគេ ឲ្យចុះចូលនឹងពួកនាម៉ឺន ហើយនឹងពួកមានអំណាចទាំងអស់ ព្រមទាំងស្តាប់បង្គាប់ ហើយប្រុងប្រៀបធ្វើគ្រប់ទាំងការល្អ មិនត្រូវនិយាយអាក្រក់ពីអ្នកណា ឬឈ្លោះប្រកែកឡើយ ត្រូវមានចិត្តស្លូតបូត ទាំងសំដែងសេចក្ដីសុភាពគ្រប់យ៉ាង ដល់មនុស្សទាំងអស់ផង ដ្បិតពីដើម យើងរាល់គ្នាក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស ហើយវង្វេងដែរ ទាំងបំរើសេចក្ដីប៉ងប្រាថ្នា នឹងសេចក្ដីសំរើបផ្សេងៗ ទាំងរស់នៅដោយសេចក្ដីគំរក់ នឹងសេចក្ដីឈ្នានីស យើងក៏គួរខ្ពើម ហើយបានស្អប់គ្នាទៅវិញទៅមកដែរ តែកាលសេចក្ដីសប្បុរសរបស់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង នឹងសេចក្ដីស្រឡាញ់របស់ទ្រង់ដល់មនុស្ស បានលេចមកឲ្យឃើញ នោះទ្រង់បានជួយសង្គ្រោះយើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្ដីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្ដីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញនៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច ពាក្យនេះគួរជឿ ហើយខ្ញុំចង់បញ្ជាក់អ្នក ពីសេចក្ដីទាំងនេះឲ្យច្បាស់ ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្ត នោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស